បុរស​ម្នាក់​បើករថយន្ត​ហាយ​ព្រីដ​បុក​រះរ​បាំងដែ​កពុះ​ចែក​ទ្រូងផ្លូវ​បាក់​ដាច់​ចំនួន​៧​ផ្ទាំង​

​ភ្នំពេញ​៖ របាំង​ដែ​កពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៧​ផ្ទាំង​បាន​រង​ការខូចខាត​បាក់​ដាច់ចេញ​ពីគ្នា ដោយសារ​តែ​បុរស​ម្នាក់ បាន​បើករថយន្ត​ហា​យព្រីត​ក្នុង​ល្បឿន​លឿន ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​រាបស្មើរ​ដល់​ដី នៅ​ចំណុច​មុខ​ហាង​ស្រីមុំ លក់​ផ្លែឈើ តាម​បណ្តោយ​ផ្លូវ​សហព័ន្ឋ​រ៉ុ​ស្សី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង ១៩​នឹង​៣០​នាទី ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៥ ។​

​ប្រភព​ពត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់ បាន​បើករថយន្ត​ហាយ​ព្រីដ​ពណ៍​ស​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE-7887 បើកបរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ឋ​រ៉ុ​ស្សី ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណះមក​ដល់​ចំណុច​មុខ​ហាង​លក់​ផ្លែឈើ ស្រីមុំ ស្រាប់តែ​រេ​ចង្កូ​ចជ្រុល​ទៅ​បុក​រះរ​បាំងដែ​កពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​បាក់​ដាច់​អស់​ចំនួន​៧​ផ្ទាំង ចំណែក​ឯ​រថយន្ត រង​ការខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ តែ​សំណាងល្អ​មិន​មាន​ន​ណា​ម្នាក់​រងរបួស​នោះ​ទេ ។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគម​ន៍​ដល់​កន្លែងកើតហេតុ និង​សហការ​ជាមួយ​ជំនាញ​អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរ​ចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល ក្រោយ ៕
IMG_7951 IMG_7952