យុវជន​២​នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​រថយន្ត​តួ​រី​ស បណ្តាលឲ្យ​របួសធ្ងន់​

​ភ្នំពេញ​៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថយន្ត​តួ​រី​ស​១២​កៅអី ខណៈ​ធ្វើដំណើរ​ឆ្លងផ្លូវ បណ្តាលឲ្យ​រងរបួស ចំណែក​ម៉ូតូ​ដាច់​កង់​ចេញ​ពី​គ្នា​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៤០​នាទី​យប់ ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្សារ​ដី​ហុយ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី កែង​ផ្លូវ​ណត​ប្រ៊ី​ដ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​តូ​រី​ស​១២​កៅអី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2C-2022 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុចស្តុ​បផ្សារ​ដី​ហុយ បាន​បត​ឆ្វេង​ទៅ​ត្បូង ភ្លាម​នោះ​ស្រាប់តែ​មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥ មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង​1F-9113 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​រថយន្ត​ចំ​ពី​ជុំ​ហៀ​ង​បណ្តាល​បោក​ខ្ទប់​និង​រថយន្ត​រងរបួស​ធ្ងន់ ចំណែក​ម៉ូតូ​រង​ការខូចខាត​ផ្នែង​ខាង​មុខ​ទាំងស្រុង រី​ឯង​រថយន្ត​រង​ការខូចខាត​បន្តិច​បន្ទូច​តែប៉ុណ្ណោះ​។​
​    ​
ក្រោយពេល​កើត ហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ និង​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕