ជិះ​ម៉ូតូឌុប​គ្នា​បញ្ច្រាស​ទិស​ដល់​ចំណុច​ផ្លូវកែង​ត្រូវ​រថយន្ត​ដឹក​ឥដ្ឋ​បុក​របួស​ធ្ងន់​ស្រាល​២​នាក់​

ភ្នំពេញ​៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​ទ្រី​ម​សេ​១២៥​ឌុប​គ្នា​បញ្ច្រាសទិស លុះ​មកដល់​ចំណុច​ផ្លូវ​កែង​ក៏​ត្រូវ​បាន​រថយន្ត​ដឹក​ឥដ្ឋ​បុក​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់​ស្រាល សង​សំណង់​៤០​ដុល្លារ​បញ្ចប់រឿង កាលពី​វេលា​ម៉ោង​៣​នឹង​០៥​នាទី​យប់​ថ្ងៃទី​១១ ខែ​កុម្ភះ ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​១០៨ កែង​នឹង​ផ្លូវ​លេខ​៥១ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូន ពេញ ។
​ ​
​យោងតាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន ២​នាក់​ជិះ​ម៉ូតូ​ទ្រី​ម​សេ​១២៥​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BO-9820 ជិះ​ឌុប​គ្នា​បញ្ច្រាស​ទិស​តាម បណ្តោយ ផ្លូវ​លេខ​១០៨ ទិសដៅ​ពី​កើត​ទៅ​លិច ខណះមក​ដល់​ចំណុច​កែង​នឹង​ផ្លូវ​លេខ​៥១ ស្រាប់​មាន​រថយន្ត​ដឹក​ឥដ្ឋ​ពេញ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-9432 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ពី​ជើង​ទៅ​ត្បូង​ក៏​ជ្រុក​ទៅបុក ម៉ូតូ​ដែល​ឆ្លងផ្លូវ​ជិត​ផុត​ទៅ​ហើយ​នោះ បណ្តាលឱ្យ​រងរបួស​ធ្ងន់ និង​ស្រាល​ទាំង​២​នាក់ ។
​ ​
​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​មិត្ត​ភក្ត្រ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ភាគី​ខាង​រថយន្ត​សង​ថ្លៃ​ព្យាបាល និង​ខូចខាត​រថយន្ត​ចំនួន​៤០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ចំណែក​តំណាង​ភាគី​ខាង​ម៉ូតូ​យល់ព្រម ទទួល ព្រោះ​មិន​ចង់​វែងឆ្ងាយ​បន្តទៀត ៕

Untitled-1