រថយន្ត​ឡិច​ស៊ី​ស​បុក​រ៉ឺម៉ក​កង់​បី​ក្រឡាប់​ផ្ញារជើង​នៅ​ផ្លូវវេង​ស្រេង ( រូបភាព Video ) ​

ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ជោគជាំ​បើករថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​រ៉ឺម៉ក​ង​បី​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ច្រងាង​តែ​សំណាង​ល្អ​ត្រូវ​ម្ចាស់​លោត​ចេញ​ទាន់​រង​របួសស្រាល​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងកើត​និង​ជញ្ជីង​ថ្លឹង​ឡាន តាម​បណ្តោយ​ផ្លូវវេង​ស្រេង ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​សំដី​ជនរងគ្រោះ​ដោយ​សំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់ថា មុនពេល​កើតហេតុ​គេ​បាន​ជិះ​រ៉ឺម៉ក​កង់​បី​ពណ៌ ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1AL-9764 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវវេង​ស្រេង​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុចកើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ឡិច​ស៊ី​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2P-2322 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ធ្វើដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​ពីក្រោយ​ពេញទំហឹង​តែ​ត្រូវបាន​ម្ចាស់​កង់​បី​លោត​ចេញ​ទាន់​រង​របួសស្រាល ចំណែក​រ៉ឺម៉ក​ក្រឡាប់​ផ្ងារជើង​ច្រងាង​រងរ​ខូចខាត​។​

​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ​ហើយ​បាន​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​រ៉ឺម៉ក​កង់​បី​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ចោម​ចៅ​ដើម្បី​រងចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។

1