ឯកឧត្តម​ឈាង វុន ធ្វើ​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការងារ​របស់​រដ្ឋសភា​

​ភ្នំពេញ​៖ ឯកឧត្តម ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​រដ្ឋសភា​បាន​បើក​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី ១៨ ខែ​មីនា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋ​សភា​។​

​សន្និសីទ​សារព័ត៌មាន​នេះ ជា​វេទិកា​ប្រចាំខែ​ក្នុង​ទំនាក់ទំនង​រវាង​រដ្ឋ​សភា និង​អ្នកសារព័ត៌មាន​ស្តីពី ការងារ​របស់​រដ្ឋសភា​ក្នុង​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ និង​លើក​ទី​៤ នីតិកាល​ទី​៥ ការបកស្រាយ​បំភ្លឺ​អំពី​ករណី​លោក អ៊ុំ សំអាន សមាជិកសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ចោទប្រកាន់​សម្តេច​ប្រធានសភា​មិន​បញ្ជូន​លិខិត​ទៅ​សម្តេច​នាយក​រដ្ឋ មន្ត្រី ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​អប្សរា និង​ការ​ស្រាយ​បំភ្លឺ​បន្ថែម​ជុំវិញ​ការលើកឡើង​របស់​ឯកឧត្តម សុន ឆ័យ សមាជិកសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អនុប្រធាន​គណៈកម្មការ​សេដ្ឋ កិច្ច ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម នៃ​រដ្ឋសភា អំពី​ការចំណាយ​នៅ​រដ្ឋសភា​៕