អាជា្ញធរស្រុកកៀនស្វាយបានកោះហៅមេកន្ទុយ លេខមកធើ្វការអប់រំ

ខេត្តកណ្តាល ៖ អាជា្ញធរស្រុកកៀន ស្វាយបានកោះហៅមេកន្ទុយលេខមកធើ្វការ អប់រំថ្ងៃទី១២ខែឧសភាឆា្នំ២០១៥នៅសាលា ស្រុកដោយវត្តមានលោកអ៊ូឈាងអភិបាលស្រុកកៀនស្វាយលោប៉ាសំអិតអធិការស្រុនិងលោកអ៊ួនសុផាតមេបញ្ជាកាអាវុធហត្ថស្រុកផងដែរ។
បើតាមលោកប៉ាសំអិតអធិការស្រុកបានមាន ប្រសាសន៍ថាតាមរបាយការណ៍ពីប៉ូលិសប៉ុស្តិ៍ថាមានមេកន្ទុយលេខចំនួន៩៦នាក់ទូទាំងស្រុកកៀនស្វាយ។

លោកអធិការថាថ្ងៃនេះសមត្តកិច្ជបានកោះហៅបងប្អូនមកធើ្វការណែនាំជាមុនសិនបើបងប្អូនមិនស្តាប់ការណែនាំរបស់សមត្តកិច្ជទេនិងអនុវត្តតាមផ្លូវច្បាបមហើយ។ លោកអធិការថាបើមានមន្រ្តីប៉ូលិសណាមានការពាក់ព័ន្ធទទួលខុសត្រូវចំពោះមុខថា្នក់លើដោយខ្លួនឯង។ លោក អ៊ូឈាងអភិបាលស្រុកបានមានប្រសាសន៍ថាថ្ងៃនេះអាជា្ញធរស្រុកបានហៅបងប្អូនមកប្រាប់អោយញ្ឈប់ជាបន្ទាន់ល្បែងសីុសងវានិងខុស ច្បាប់ហើយវាមានចោលួចនិងកើតអំពើហិង្សាក្នុងគ្រួសារថែមទៀតផង។

លោកអភិបាលស្រុកបានក៍ជំុរុញដល់សមត្តកិច្ជទាំងអស់ត្រូវបន្តអនុវត្តគោលនយោបាយភូមិឃំុមានសុវត្ថិភាពបន្តដើម្បីមានការគាំទ្រពីពលរដ្ធ។ដោយប៉ក់សារិទ្ធ

image image image