ឃាត់ជនសង្ស័យម្នាក់ករណីរក្សាទុកសារធាតញៀននៅក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ សមត្តកិច្ជក្រុងតាខ្មៅឃាត់ជនសង្ស័យករណីរក្សាទុកសារធាតុញៀនកើត ហេតុថ្ងៃទី១៣,ខែឧសភាឆា្នំ២០១៥ម្សិលមិញត្រង់ចំណុចផ្លូវបេតុងភូមិកំពង់សំណាញ់សង្គាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាល។

បើតាមលោកសឹុមប៊ុតបណ្ឌិតអធិការបានប្រាប់ថាជនសង្ស័យមានឈ្មោះពំុចាន់រ៉ាហៅពំុសុខនីភេទប្រុសអសយុ៣២ឆា្នំរស់នៅភូមិឃំុកើតហេតុខាងមុខរបររកត្រីនិងរឹបអូសបានថា្នំ១កញ្ជប់តូចម៉ូតូ១គ្រឿងសេ១២៥ពណ៍ខ្មៅគ្មានស្លាកលេខលុយខ្មែរ១៣៣០០០រៀលលុយដុល្លារ៣០$ លុយបាត២០០បាតនិងឧបករណ៍ប្រើប្រាស់មួយចំនួន។

ខណៈពេលកម្លាំងចុះជួបប្រទះឃើញជនសង្ស័យប់ម៉ូតូហើយឆែកឆេឃើញមានវត្ថុតាងនាំមកអធិការកសាងសំណំុរឿងបញ្ជួនឡើងតុលាកាចាត់ការតាមផ្លូវច្បាប់។ដោយប៉ក់សារិទ្ធ