ស្ត្រីម្នាក់ចូលដេកជាមួយភ្ញៀវហើយបន្លំយកលុយត្រូវសន្តិសុខសណ្ឋាគារឃាត់ខ្លួន

ភ្នំពេញ៖ស្រ្តីម្នាក់ត្រូវបានសន្តិសុខឃាត់ខ្លួនបន្ទាប់ពីរួបគេបានមកដេកជាមួយភ្ញៀវហើយពេលចេញ​មកវិញបាន បន្លំយក លុយភ្ញៀវ។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាតឈាន​ចូលថ្ងៃ​ទី១ខែមិថុនាឆ្នាំ២០១៥នៅចំណុចសណ្ឋាគារthe franglpanl living artsតាមបណ្តោយផ្លូវ​លេខ១២៣ស្តិតក្នុងសង្កាត់​ទួលទំពូងទី១ខណ្ឌចំការមន។

សមត្ថកិច្ចបានឲ្យដឹងថាស្រ្តីដែលបន្លំយកលុយភ្ញៀវដែលចូលដេកក្នុងសណ្ឋាគារខាងលើនេះឈ្មោះ ​សែនចន្ថាអាយុ២៦មុខរបរត់តុនៅម្តុំផ្សារសូរិយាស្នាក់នៅសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា។

តាមសាក្សីពីសន្តិសុខបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសជនជាតិបរទេសម្នាក់​បានបណ្តើ​រស្រ្តី​ម្នាក់​មកចូលដេកក្នុងសណ្ឋាគារពីម៉ោង១និង៤០នាទីរំលងអាធ្រាតរហូតដល់វេលាម៉ោង២ស្រ្តី​ខាង​លើក៏បានចេញមក​វិញដោយមានការសង្ស័យសន្តិសុខក៏បានឆេកមើលកាមេរ៉ាសុវត្តិភាពក៏បានឃើញ​ស្រ្តីឈ្មោះសែនចន្ថាបានលួចយក​លុយពីជនជាតិបរទេសខណៈជនរងគ្រោះកំពុងចូលក្នុងបន្ទាប់ទឹកហើយ​ទុកការបូបលុយចោល​ដោយឃើញ​ដូចនេះ​សន្តិសុខក៏បានធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបានសន្តិសុខឃាត់ខ្លួននិងប្រគល់ឲ្យសមត្ថកិច្ច​ប៉ុស្ដិ៍នគរបាលរដ្ឋ​បាល​ទួលទំពូងទី១ដើម្បីចាក់ការបន្ត៕

Untitled-1 Untitled-2 Untitled-3 Untitled-4 Untitled-5