គ្រាន់តែរឿងគប់ដុំថ្មលើកដំបូលផ្ទះសោះស្រាប់តែបុរសបីនាក់ យកកាំភ្លើងនឹងដេញកាំបិតកាប់សម្លាប់ម្ចាស់ផ្ទះស្លាប់យ៉ាងព្រៃផ្សៃ នៅស្រុកស្អាង

ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកើតហេតុថ្ងៃទី៧ខែមិថុនាឆា្នំ២០១៥វេលាម៉ោង២១,០០នាទីត្រង់ចំណុចភូមិព្រែកថី ឃំុរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

បើតាមលោក អ៊ូ ផល្លីមេបញ្ជាការអាវុធហត្ថស្រុកសស្អាងបានអោយដឹងថាជនរងគ្រោះមាន ឈ្មោះសេង គង់ចាន់និមល ប្រុសអាយុ៣២ឆា្នំមុខរបរកសិកររស់នៅភូមឃំុកើតហេតុខាងលើចំពោះជនសង្ស័យមានគ្នា៣នាក់ទី១មានឈ្មោះនឿន ភិរៈ ប្រុសអាយុ២៤ឆា្នំទី២មានឈ្មោះនឿន វ៉ាន់ឌី ភេទប្រុសអាយុ៣៤មុខរបរជាងផ្ទះទី៣ មាន ឈ្មោះ សរ តាំង ភេទប្រុសអាយុ ៣១ ឆា្នំអ្នកទាំង៣នាក់រស់ភូមិឃំុជាមួយជនរងគ្រោះ។

លោក អ៊ូ ផល្លី បានបន្តថាមុនដំបូងឡើងជនរង គ្រោះបានជិះម៉ូតូទៅទិញបង្អែមហើយបានសួរឈ្មោះសំណាងថាមានពីណាគេគប់ដុំថ្មមកលើដំបូលផ្ទះខ្ញុំហើយឈ្មោះ សរ តាំង ថាចង់យ៉ាងម៉េច ស្រាប់តែឈ្មោះ សរ តាំង បានចូលទៅក្នុងផ្ទះយកកាំភ្លើងខណៈនោះ ឈ្មោះឌី បានស្ទុះវៃជនរងគ្រោះហើយឈ្មោះនៀនភិរៈត្រូវប្អូនថ្លៃ វ៉ាន់ឌីយកកាំបិតប័ុងតោកាប់ជនរង គ្រោះបណ្តាលស្លាប់ភ្កាមៗនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្តកិច្ជឃាត់ខ្កួនបាន២នាក់បច្ចុប្បន្នជនសង្ស័យឃំុខ្លួនបណ្តោះអាសន្នហើយកសាងសំណំុរឿងបញ្ជួនឡើងតុលាកាចាត់ការតាមនិតិវិធីច្បាប់៕ ដោយៈប៉ក់សារិទ្ធ

image image image