ឃាត់ខ្លួនមនុស្ស២នាក់រួមជាមួយថ្នាំញៀន៣៨កញ្ជប់នៅខណ្ឌច្បារអំពៅ

ភ្នំពេញ​៖យ៉ាងហោចណាស់មានមនុស្សប្រុសនិងស្រី២នាក់ត្រូវបានចាប់​​ខ្លួនកើតហេតុថ្ងៃទី​១៨ ​ខែមិថុនា​​ឆ្នាំ២០១៥វេលាម៉ោង១២,៣០នាទីស្ថិតនៅសង្គាត់ព្រែកថ្មីនិងសង្គាត់ព្រែកប្រាដឹកនាំដោយលោកប៊នសំអាតទទួលផែនបង្គ្រាបគ្រឿងញៀននិងលោកម៉ៅសឿតអធិការរងខណ្ឌច្បារអំពៅ។​

 

​បើតាមសមត្តកិច្ជបានអោយដឹងថាជនសង្ស័យទី១មានឈ្មោះសាំង ពៅ ប្រុសអាយុ២៦​ឆ្នាំ រឹបអូសបាន​ថ្នាំ​ញៀន១៩កញ្ជប់និងម្នាក់ទៀតមានឈ្មោះចាន់វៀតស្រីអាយុ៣៣​​ឆ្នាំ។ ​សមត្ថកិច្ច​​​បន្តថាចំពោះជនសង្ស័យ​បច្ចុប្បន្ន​​​ឃុំ​ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌច្បារអំពៅដើម្បីកសាងសំ​ណុំ​រឿងបញ្ជួនឡើងតុលាការចាត់​ការតាមនិតិវិធីច្បាប់។ដោយៈប៉ក់សារិទ្ធ

IMG-20150619-WA0056 IMG-20150619-WA0057