នគរបាលប៉ុស្តីផ្សារដើមថ្កូវឃាត់ខ្លួនជនសង្ស័យ បីនាក់ដកហូតឆ្នាំញៀន ២១កញ្ចប់ (តូច)

ភ្នំពេញៈ ជនសង្ស័យ បី នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ សហការជាមួយនគរបាលខណ្ឌចំការមនចាប់ឃាត់ខ្លួនជាបន្ត បន្ទាប់ ខណៈជនសង្ស័យទាំងនេះធ្វើសកម្មភាពចែកចាយ នឹង ប្រើប្រាស់ថ្នាំ ដោយសមត្ថកិច្ចដកហូតបានថ្នាំ ២១ កញ្ចប់( តូច ) នឹងឧបករណ៍ប្រើប្រាស់មួយចំនួនផងដែល។
នគរបាលខណ្ឌចំការមនបានអោយដឹងថា ជនសង្ស័យទាំង បីនាក់ខាងលើមានទី១ឈ្មោះ គង់ គឹមឈឿន ភេទប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ នឹង ទី២ ឈ្មោះ ឌឹម សីុនិត ភេទប្រុស អាយុ ២៥ ឆ្នាំ មានមុខរបរនឹងស្នាក់នៅមិនពិតប្រាកដ ហើយត្រូវបានសមត្ថកិច្ចចាប់ឃាត់កាលពីវេលាម៉ោង ២២នឹង ៣០នាទី យប់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៥ នៅចំណុចខាងក្រោមក្រុមហ៊ុនខ្យូប៊ី សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយសមត្ថកិច្ចដកហូតបានថ្នាំញៀន ចំនួន១៣ កញ្ចប់(តូច ) ។

សមត្ថកិច្ចបន្តថា ក្រោយឃាត់ជនសង្ស័យ ពីរនាក់ខាងលើ នេះទើបសមត្ថកិច្ចឈានដល់ឃាត់ជនសង្ស័យម្នាក់ទៀតឈ្មោះ គាំ សុជាតិ ភេទប្រុស អាយុ ១៩ ឆ្នាំ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ខាងក្រោម ក្រុមហ៊ុនខ្យូបី សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាវេលាម៉ោង ១០ នឹង៣០ នាទីព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៥ ដោយឆែកឆេររកឃើញថ្នាំញៀន ចំនួន ៨ កញ្ចប់ (តូច) នឹងាម្ភារប្រើប្រាស់មួយចំនួនទៀត។
សមត្ថកិច្ចបញ្ជាក់ថាក្នុងប្រតិបត្តិការណ៍ខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៣នាក់ នឹងដកហូតថ្នាំញៀនសរុបចំនួន ២១ កញ្ចប់ រួមជាមួយឧបករណ៍ប្រើប្រាស់ផងដែរ។ ក្រោយបញ្ចប់ប្រតិបត្តិការណ៍នេះសមត្ថកិច្ចបានកសាងសំណុំរឿងនាំខ្លួនជនសង្ស័យទាំង បីនាក់ ទៅឃុំបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំបញ្ជូនបន្តទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

image image