ជនសង្ស័យ៦នាក់បាញ់៣គ្រាប់ប្លន់យកម៉ូតូ០១៥ពីបុរសម្នាក់គេចខ្លួនបាត់ដោយសុវត្តិភាព

ភ្នំពេញ៖ជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើមបានធ្វើសកម្ម​ភាពបាញ់ឡើងលើចំនួន៣គ្រាប់គំរាមប្លន់យកម៉ូតូឌ្រីមសងសេរីឆ្នា២០១៥ពីបុរសម្នាក់ហើយគេចខ្លួនបាត់ស្រ​មោល។

ហេតុការណ៍ផ្ទុះអាវុធ៣គ្រាប់ប្លន់យកម៉ូតូខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី​រំលងអាធ្រាតឈានចូលថ្ងៃទី១១ខែសីហាឆ្នាំ២០១៥នៅចំណុចមុខវត្តនួនមន្នីតាមបណ្តោយផ្លូវលេខ២១៧ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

ជនរងគ្រោះឈ្មោះសុខពិសិដ្ឋភេទប្រុសអាយុ២៦ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យជិះម៉ូតម៉ាកឌ្រីមសងសេរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ​1FD-6505 ។

តាមសំដីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរួបគាត់បានជិះម៉ូតូជួនមិត្តភ័ក្តទៅផ្ទះនៅម្តុំផ្សារ​អូឬស្សីហើយបានត្រលប់មកវិញដោយបំណងទៅផ្ទះវិញបានធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចមុខវត្តនុនមន្នីក៏បានបត់ចូលច្រកវត្តភ្លាមនោះក៏លេចមុខជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូ២គ្រឿងមិនចាំស្លាកលេខប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិនចាំម៉ាកបានមកស្ទាក់​ហើយបានដក់កាំភ្លើងពីចង្កោះបាញ់ឡើងលើចំនួន៣គ្រាប់គំរាមមិនឲ្យស្រែកនិងយកម៉ូតូរួចគេចខ្លួនបាត់ស្រ​មោលតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះបានស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែនិងរាយការណ៍សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗបន្ទាប់មកសមត្ថកិច្ចបាននាំជនរងគ្រោះទៅដាក់​ពាក្យបណ្តឹងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យដើម្បីងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញាតាមចាប់​យកមកដាក់ទោសតាមច្បាប់៕