ផ្ទះជួលបន្ទប់ចំនួន២ខ្នង ត្រូវបានព្រះអគ្គីលេបត្របាក់ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់បានស្លាប់

 

សៀមរាប៖ ហេតុការណ៍បានបង្កឲ្យមានការភ្ញាក់ផ្អើល ទាំងកណ្តាលអធ្រាត្រ ដែលបណ្តាលមកពី ស្ត្រីម្នាក់បានស្លាប់ នៅក្នុងអណ្តាត ភ្លើង ខណៈពេលដែលស្ត្រីវ័យចំណាស់ដែលជាជនរងគ្រោះនេះ មានជំងឺប្រចាំកាយ ហើយកំពុងតែសម្រាកព្យាបាល ហើយក៏បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងហេតុការភ្លើងឆេះផ្ទះតែម្តង។ព្រះអគ្គីបានលេបត្របាក់ផ្ទះមួយខ្នង កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៦ នៅវេលាម៉ោង ១២និង៣០នាទី ស្ត្រីម្នាក់បានស្លាប់ ក្នុងចំណីព្រះអគ្គីក្នុងវ័យអាយុ ៤៥ឆ្នាំ ស្ថិនៅភូមិ មណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប សម្រាប់ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ប៊ុន វទ្ធី ភេទប្រុស អាយ៤៨ឆ្នាំ និងប្រពន្ឋឈ្មោះ សំណាង វណ្ណះ អាយុ ៤០ឆ្នាំ រងការខូចខាត ម៉ូតូ៧គ្រឿង លុយ៧០០០ដុល្លា កង់២ ទូរទស្សន៍ ៤គ្រឿង និងសម្ភារៈជាច្រើនទៀត នៅពេលនេះសមត្ថកិច្ចពុំទាន់សរុបនូវការខូចខាតនោះទេ។លោកវរៈសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការក្រុងសៀមរាប បានឲ្យដឹងថា ហេតុការណ៍ដែលបណ្តាលឲ្យមានអគ្គីភ័យ កើតឡើងគឺដំបូងភ្លើងបានឆាបឆេះចេញពី ខ្ទមរបស់លោក យាយ ម្នាក់ដែលកំពុងតែមានជំងឺ ទើបបណ្តាលឲ្យភ្លើង ឆាបឆេះរាលដាលដល់ផ្ទះដែលនៅជាប់គ្នា ដែលបានសាងសង់អំពីឈើលើថ្មក្រោមមួយខ្នង ២ល្វែង ដែលមានទំហំ ២០មនិងទទឹង ៧ម បានធ្វើជាបន្ទប់ជួលចំនួន ១០បន្ទប់ ទើបបណ្តាលឲ្យភ្លើងអាចឆាបឆេះទាំងស្រុង ដោយសារតែរថយន្តពន្លត់អគ្គីភ័យ ពុំអាចចូលទៅពន្លត់បាន បណ្តាលមកពីផ្លូវតូចចង្អៀតពុំអាចចូលទៅជួយអន្តរាគមន៍ពន្លត់បានទេ នៅក្នុងហេតុការណ៍ ភ្លើងឆេះផ្ទះ២ខ្នងនេះ ត្រូវបានអ្នកជិតខាងប្រាប់ឲ្យដឹងថា ស្ត្រីជនរងគ្រោះមានឈ្មោះ ផង់ គឹមព្រង ភេទស្រី ៤៥ឆ្នាំ ត្រូវបានស្លាប់ក្នុងចំណីភ្លើងក្នុងខ្ទមកំសាត់ មានមុខរបររើសអេតចាយ និងបោសសំរាមនៅមន្ទីរពេទ្តខេត្តសៀមរាប បច្ចុប្បន្នរស់នៅជាមួយស្វាមី មានកូន៣នាក់ រស់នៅជាអុំស្រី បែកពីលោកយាយនិងលោកតា នៅក្នុងមានកូននៅជាមួយ មានជីវភាពក្រីក្រ បានព្រឹកខ្វះល្ងាច ៕-

1507808_1096212160409702_1014686530997886923_n 10556486_1096212110409707_4499423576196316975_n 12400752_1065877260110916_5258620420840605144_n