ចោទតា​អាយុ​៧៩​ឆ្នាំចាប់រំលោភសំរេច៤ដង

ខេត្តតាកែវ ៖ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៦ លោកតា​​អាយុ​៧៩​ឆ្នាំ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ ពាក្យបណ្ដឹង​ចោទ​ប្រកាន់ថា​ បាន​ចាប់ រំលោភ​ក្មេង​ស្រី​អាយុ​ ១៣​ឆ្នាំ​រហូត​ដល់​ទៅ​៤​ដង តែ​មិន​បាន​សម្រេច​ទេ​ ដោយសារ​តែ​លិង្គ​មិន​ឡើង​រឹង ។ ហេតុការណ៍​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​  នៅផ្ទះ​ជនសង្ស័យ​ ស្ថិត​ក្នុងភូមិ​ស្ទឹង ឃុំ​អូ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ខណៈ​ពេល​ដាក់​ ពាក្យបណ្ដឹង​ថា មុន​ពេល​កើតហេតុ​ លើក​ចុង​ក្រោយ​ ជនសង្ស័យ​ បាន​ហៅ​កូនស្រី​ របស់​គាត់​(​ក្មេង​ស្រី​រង​គ្រោះ​)​ឲ្យ​ឡើង​លើ​ ផ្ទះ​របស់​គាត់ នៅ​ពេល​ដែល​កូន​គាត់​ឡើង​ទៅ​ដល់​ ជនសង្ស័យ​បាន​ ចាប់​នាង​ឱប​រួច​ស្រាតខោ​ ចេញ​ក្នុង​បំណង​រំលោភ តែ​ប្រដាប់​ភេទ​ របស់​ជនសង្ស័យ​មិន​ឡើង​រឹង​ក៏​ឈប់​វិញ​ទៅ ពេល​នោះ​កូនស្រី​គាត់​ក៏​បាន​ ចុះ​រត់​មក​ផ្ទះ ហើយ​និយាយ​ប្រាប់​ម្តាយ​ ពី​ហេតុការណ៍​ទាំងអស់ ។​ពេល​លឺ​កូន​និយាយ​ ប្រាប់​ដូច្នេះ ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ ឌុ​ប​កូន​មក​ប្តឹង​ សមត្ថកិច្ច​ឲ្យ​ ជួយ​រក​យុត្តិធម៌ ដោយ​បាន​ចោទប្រកាន់​ជន សង្ស័យ​ថា​បាន​ ចាប់រំលោភ​៤​លើក​មក​ហើយ ដោយ​ក្នុង​១​លើក​ៗ​ ជនសង្ស័យ​បាន​ឲ្យ​លុយ​ក្មេង​ស្រី​រង​គ្រោះ​ពី​ ៤​ពាន់​រៀល​ទៅ​ ៥​ពាន់​រៀល ។

7fdf6f39947464375ffb327e8708cb8ff064aba3

 

លោក​វរសេនីយ៍ទោ សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា បើ​ទោះបីជា​ជនសង្ស័យ​ មិន​សារភាព​ក៏​ដោយ ក៏​សមត្ថកិច្ច​បាន​កសាង​ សំណុំរឿង​គ្រប់គ្រាន់​អស់ហើយ ដោយ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៦​នេះ ដើម្បី​ឲ្យ​តុលាការ​ ជា​អ្នក​សម្រេច ៕

e554c8ec0f3a1437ed4301a5c37dcd4b50e0f135

ផ្តល់សិទ្ធដោយ កោះសន្តិភាព