ពលរដ្ឋខ្មែរជាច្រើននាក់កំពុងចាញ់បោកក្រុមហ៊ុន EBC តាមរយៈដាក់ប្រាក់វិនិយោគទុន

រាជធានីភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះ ក្រុមហ៊ុន EBC ដែលមានឈ្មោះ ជីហ្គោសាលី និងឈ្មោះហួត សុវណ្ណ កំពុងតែរង្គោះរង្គើរផ្ទៃក្នុង និងប្រឈមមុខចំពោះផ្លូវច្បាប់ទាក់ទឹននឹងការទទួលប្រាក់វិន្និយោគ តៗគ្នាពីប្រជាពលរដ្ឋ ដែលមានទំហំប្រាក់រាប់រយលានដុល្លារ ហើយបច្ចុប្បន្នក្រុមហ៊ុនគ្មានប្រាក់សងទៅ ម្ចាស់ប្រាក់គ្រប់ទីកន្លែង ឡើយ។

សូមរំលឹកថា កន្លងមក បុគ្គលឈ្មោះហួត សុវណ្ណ តាំងខ្លួនជានាយកប្រតិបត្តិអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ និងឈ្មោះជីហ្គោសាលី បានប្រកាសថាខ្លួនជាសមាគមន៍អ្នកប្រឹក្សាយោបល់វិនិយោគដែលចេញដោយក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៣ ក្នុងការបង្កើតសមាជិកទីផ្សារ ( Network ) រាប់រយអ្នកដើម្បីអូសទាញប្រជាពលរដ្ឋ យកប្រាក់មកវិនិយោគជាមួយពួកខ្លួន ក្រោមរូបមន្ត មួយជាក់លាក់ដែលសមាជិកម្នាក់ត្រូវទទួលបានប្រាក់លាភ ១០ភាគរយ នៃទឹកប្រាក់ដើម ហើយគម្រោងនេះពួកគេ បានអួតអាងថា ជាគម្រោងវិនិយោគនៅហុងកុង ។ តាមរយៈប្រាក់លាភខ្ពស់បែបនេះ បានធ្វើអោយប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ នាំគ្នា យកប្លង់ផ្ទះ ប្លង់ដីស្រែចម្ការ ទៅបញ្ចាំធនាគារ ដើម្បីយកប្រាក់មកវិនិយោគជាមួយគម្រោង លោកហួត សុវណ្ណ និងលោកជីហ្គោសាលី ប៉ុន្តែការពិតគឺជាក្រុមហ៊ុនបោក។ គួរំលឹកថាសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងអនុសាសន៍កាលពីថ្ងៃទី២ខែមិថុនាឆ្នាំ២០១៥ក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែពីខេត្តកពង់ស្ពឺឆ្ពោះទៅខេត្តកំពតដោយ តម្រូវអោយក្រសួងមហាផ្ទៃធ្វើយ៉ាងណា អោយបុគ្គលដែលជាប់ពាក់ព័ន្ធជាមួយការទទួលប្រាក់ប្រជាពលរដ្ឋ យកមកវិនិយោគលើការប្រាក់ ១០ភាគរយនេះ ត្រូវប្រគល់ប្រាក់ដើមជូនពលរដ្ឋវិញជាដាច់ខាត ។ ជាងនេះទៅទៀតសម្តេចបានចាត់ទុកក្រុមហ៊ុនទាំងនេះ ជាក្រុមហ៊ុនបោក ។ក្រោយមកទៀត ក្រុមហ៊ុនបានបិទទ្វារ ដូរទីស្នាក់ការ និងបំបែកខ្លួនជាក្រុមតូចៗ នៅលួចលាក់រកស៊ីអូសទាញប្រជាពលរដ្ឋដាក់ប្រាក់ វិនិយោគក្នុងរូបភាពដដែល ។ ស្របពេលដែលអ្នកវិនិយោគចាស់មិនទាន់ត្រូវបានទូទាត់ ប្រាក់ដើម និងប្រាក់លាភ អោយបានទៀងទាត់តាមដែលបានសន្យាគ្នាជាមួយអតិថិជន ។

គួររំលឹកបន្ថែមថា មួយរយៈចុងក្រោយនេះ មានបុគ្គលិកក្រុមហ៊ុនរបស់លោកហួត សុវណ្ណ និងលោកជីហ្គោសាលី មួយចំនួនត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប និងខេត្តតាកែវជាដើម តាមបទល្មើសដូចរៀបរាប់សង្ខេបខាងលើ ។ ក្រោយពេលដែលបុគ្គលិកក្រុមហ៊ុន អ្នកខ្លះត្រូវជាប់ឃុំឃាំង ធ្វើអោយបុគ្គលដទៃទៀតដែលទទួលប្រាក់ពីអតិថិជន មានការគេចវេសមិនទទួលខុសត្រូវចំពោះប្រាក់លាភ និងប្រាក់ដើម របស់អតិថិជន ហើយលើសពីនេះទៅទៀតនោះ ទូរស័ព្ទបុគ្គលិកផ្នែកទីផ្សារភាគច្រើនមិនអាចទំនាក់ទំនងគ្នាបាន ។
តំណាងប្រជាពលរដ្ឋដែលបាននាំគ្នាមកតវ៉ានៅសាលាខណ្ឌទួលគោកបាននាំគ្នាលើកឡើងថាបើការតវ៉ាគ្មានដំណោះស្រាយទេពួកគាត់និងពឹងពាក់មេធាវីរៀបចំឯកសារដាក់ពាក្យបណ្តឹងទៅតុលាការក្រុងភ្នំពេញចាត់ការលើតំណាងក្រុមហ៊ុនដើម្បីចាត់ការតាមផ្លូវច្បាប់។

12494956_930288750341035_7489625057071024660_n 12631479_930280383675205_1171648993281901602_n 12642791_930288040341106_6219187424897693799_n 12642967_930289570340953_1769782532368604048_n 12646959_930289033674340_49384302273415765_n 12647055_930288590341051_5368788176431796690_n 12670073_930289977007579_2133607937925660000_n