សាលាខណ្ឌដង្កោទទួលទេយ្យវត្ថពីសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

ភ្នំពេញ​ ៈព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦​ លោក​ នុត​ ពុធដារ៉ា​ អភិបាលខណ្ឌដង្កោ​ រួមជាមួយមន្ត្រីរាជការសាលាខណ្ឌ​ បានទទួលទេយ្យវត្ថុព្រះគ្រូ ខឹម សម្បត្តិ ព្រះជាព្រះប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ក្នុងភូមិសាស្ត្រខណ្ឌដង្កោ។
ទេយ្យវត្ថុដែលទទួលនៅក្នុងឱកាសនោះរួមមានៈ អង្ករ ១តោន គ្រឿងឧបភោគបរិភោគ ចំនួន ១០មុខ និងបច្ច័យ ៤លានរៀល សរុបជាថវិកា ចំនួន ៧.៤៥០.០០០រៀល។់

image image