បុរសម្នាក់បើកក្នុងល្បឿនលឿនបានបុកដីខ្សាច់រួចផ្លោងទៅបុកនិងយុវជនម្នាក់កំពុងដើរឆ្លងផ្លូវថ្នល់បណ្ដាលឲ្យដួលបែកក្បាលទាំងសងខាង

ភ្នំពេញ៖បុរសម្នាក់រាងវ័យចំណាសបានបើកម៉ូតូក្នុងល្បឿនលឿនបុកដីខ្សាច់រួចផ្លោងបុកយុវជនម្នាក់កំពុងដើរឆ្លងថ្នល់បណ្ដាលឲ្យដួលរងរបួសបែកក្បាល់ត្រូវបានប្រជាពលរដ្ឋហៅរថយន្ដសាមុយយកទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី៩ខែមីនាឆ្នាំ២០១៧ស្ថិតតាមបណ្ដាលផ្លូវបេតុងភូមិឬស្សីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។
ជនបង្កហេតុមិនបានប្រាប់ឈ្មោះទេប៉ុន្ដែគាត់ស្នាក់នៅភូមិត្នោតជ្រុំ៤សង្កាត់បឹងទំពុនខណ្ឌមានជ័យ។
ចណែកជនរងគ្រោះមានឈ្មោះថនដានីអាយុ១៨ឆ្នាំមុខរបរធ្វើកម្មករសំណងស្នាក់នៅភូមិឬស្សីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។
ក្រោយពេលកើតហេតុជនបង្កនិងជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីពេទ្យភាមៗទើបមានសមត្ថកិច្ចចុះមកអន្ដរាគមន៍និងធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយនាពេលក្រោយ៕
20170309_221331
20170309_223352
20170309_223543