ក្មេង​តូច​ៗ​៤​នាក់​លង់​ទឹក​ស្រះ​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ស្រុក​អង្គ​បុរី​ខេត្ត​តាកែវ

(តាកែវ)៖ គួរ​ឲ្យ​អា​សូរ​ខ្លាំង​ណាស់! ក្មេង​តូច​ៗ​អាយុ​ចាប់​ពី​៣​ទៅ​៤​ឆ្នាំ​(​ប្រុស​៣​នាក់​ស្រី​ម្នាក់​) បាន​លង់​ទឹក​ស្រាប់​យ៉ាង​វេទនា​នៅ​រសៀល​ថ្ងៃ​ទី​២០​ខែ​មីនា​ឆ្នាំ​២០១៧​នេះ​ស្ថិត​នៅ​ទី​តាំង​ទឹក​ស្រះ​សម្រាប់​ស្តុក​លក់​ក្នុង​ភូមិ​តាមួង​ឃុំព្រៃផ្គាំ​ស្រុក​អង្គបុរី​ខេត្ត​តាកែវ។
យោង​តាម​របាយ​ការណ៍​របស់​មន្ដ្រីនគរ​បាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ទឹក​ស្រះ​នេះ​ជា​កម្ម​សិទ្ធិ​របស់​លោក ឈុន​សារិន​ហៅ​ពៅប៉ោង​ដែល​ជា​កន្លែង​ស្តុក​ទុក​សម្រាប់​លក់​និង​ចែក​ចាយ។

បើ​តាម​សមត្ថ​កិច្ច​ក្មេង​រង​គ្រោះ​ទាំង​៤​នាក់​រួម​មាន​៖ ទី​១​ឈ្មោះ​សុខ សុ​ផា​និត​ភេទ​ប្រុស​អាយុ​៤​ឆ្នាំ ទី​២​ឈ្មោះ​​សុខ​សាប​ភេទ​ប្រុស អាយុ​៤​ឆ្នាំ​ ទី​៣​ឈ្មោះ ​សុខ ហេង ភេទ​ប្រុស​អាយុ​៤​ឆ្នាំ​និងទី​៤​ឈ្មោះ​រឿន ស្រី​យ៉ា​ភេទ​ស្រី​អាយុ​៣​ឆ្នាំ​។

បន្ទាប់​ពី​ប្រទះ​ឃើញ​សព​ប្រជា​ពល​រដ្ឋ​និង​សមត្ថ​កិច្ច​មូល​ដ្ឋាន​​បាន​ទៅ​ស្រង់​និង​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

រូបភាព៖

FB_IMG_1490016912175

FB_IMG_1490016914500