ស្ត្រីម្នាក់ជិះម៉ូតូចេញពីរធ្វើការត្រឡប់មកផ្ទះតែមកដល់ពាក់កណ្ដាលផ្លូវក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលអោយស្ដ្រីម្នាក់ស្លាប់យ៉ាងអាណោបអាធ័មខណៈពេលដែនាងជិះម៉ូតូចេញពីរធ្វើការត្រឡប់មកផ្ទះតែមកដល់ពាក់កណ្ដាលផ្លូវក៏ត្រូវបានរថយន្តដឹកអូសរបស់រោងចក្រSLបុកពីរក្រោយពីរក្រោដាច់ជាច្រើនកំណាត់ស្លាប់នៅនឹងកន្លែងកើតហេតុ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីរវេលាម៉ោង១២នឹង១៥នាទីយប់ថ្ងៃទី២៥ខែមិនាឆ្នាំ២០១៧ នៅមុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវវេងស្រេង ឋិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
. . នារីដែលត្រូវរថយន្តបុកបណ្ដាលអោយស្លាប់មានឈ្មោះ សុខ វណ្ណា អាយុ២៧ឆ្នាំមុខរបរកម្មការនីរោងចក្រនឹងបំរើការនៅហាងផង ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នឹងមានស្រុកកំណើតនៅខេត្តពោធិសាត់
បើតាមប្រភពព័ត៍មានពីរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញនារីរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រឹមសេរី២០១៦ពណ៍ខ្មៅពាកស្លាកលេខ ភ្នំពេញ 1 FK 7492 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីរចោមចៅ មកច្រមុំជ្រូកស្ទឹងមានជ័យ ពេលដែលជិះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឺកអូសរបស់រោងចក្រSLមួយគ្រឿងបានចតនៅចញ្ចើមផ្លូវខាងស្ដាំហើយតៃកុងចុះទៅទិញមុីឆានៅក្បែនោះ ខណៈនោះនារីរងគ្រោះបានជិះម៉ូតូវារថយន្តដែលចតទុកចោល ស្របពេលនោះដែលក៏មានរថយន្តដឹកកំណាត់អូសមួយគ្រឿងទៀតរបស់រោងចក្រSLដូចគ្នាបើកមកពីរក្រោយក្នុងល្បឿងយ៉ាងលឿងបានបុកនារីរងគ្រោះពីរក្រោយនឹងអូស ៤ ទៅ៥ម៉ែតបណ្ដាលនារីរងគ្រោះដាច់ជាច្រើនកំណាត់នឹងស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបើកគិចចូលក្នុងរោងចក្របាត់ស្រមោល។
. បន្ទាប់មក៏បុរសម្នាក់អាយុជាង៣០ឆ្នាំបានមកអះអាងថាសពនារីរងគ្រោះត្រូវជាប្រពន្ធ ហើយមិនបានបានរស់នៅជាមួយគ្នាទេ ក៏មិនដឹងថាមានរឿងអ្វីដែរទេ គ្រាន់តែប្រាប់ថាប្រពន្ធធ្វើរោងចក្រនៅពេលថ្ងៃហើយពេលយប់ទៅធ្វើការនៅហាងមួយកន្លែងផ្សេងទៀតដោយខ្លួនគេក៏ដឹងនៅឯណាដែរ។
ក្រោយពីរកើតហេតុសម្ថតកិច្ចចរាចរណ៍មូលដ្ឋានសហការជាមួយសម្ថតកិច្ចចរាចរណ៍ខណ្ឌមានជ័យបានចុះទៅដល់កន្លែងកើតហេតុ ហើយបានចុះទៅដល់រោងចក្រSLតែត្រូវក្រុមសន្តិសុខមិនបើកទ្វាអោយសម្ថតកិច្ចចូលទៅក្នុងរោងចក្រដើម្បីពិនិត្យមើលរថយន្តឡើយ បន្ទាប់មកសម្ថតកិច្ចចរាចរណ៍ក៏បានវាស់វែងនឹងបានប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តសំបួរមាស ចំណែកម៉ូតូត្រូវបានសម្ថតកិច្ចយកទៅរក្សាទុកនៅចរាចរណ៍ក្រុង នឹងស្វែងរកចាប់តៃកុងរថយន្តបង្ករមកផ្ដន់ទាទោសទៅតាមផ្លូវច្បាប់។

រូបភាព៖

IMG-20170326-WA0020
IMG-20170326-WA0021
IMG-20170326-WA0024
IMG-20170326-WA0025
IMG-20170326-WA0026
IMG-20170326-WA0019
IMG-20170326-WA0018