រថយន្ដ​២​គ្រឿង​ចត​លើ​ចំណី​ផ្លូវ​ត្រូវ​បាន​រថយន្ដ​មួយ​គ្រឿង​ទៀត​បុក​ពី​ក្រោយ​ខូច​ខាត​យ៉ាង​ដំណំ

រាជ​ធានី​ភ្នំពេញ​៖ រថយន្ដ​Lexus RX​400​បើក​បរ​ដោយ​ជន​ជាតិ​ចិន​ម្នាក់​ក្នុង​ស្ថាន​ភាព​ស្រវឹង​បាន​ទៅ​បុក​និង​រថយន្ដ​ Mazda គ្រឿង​ហើយ​ក៏​ទៅ​បុក​គូទ​រថយន្ដ​HighLander​មួយ​គ្រឿង​ទៀត​ដែល​ចត​នៅ​ជាប់​គ្នា ។

ហេតុ​ការណ៍​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​៨​ខែ​មេសា​ឆ្នាំ​២០១៧​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស​ សង្កាត់​បឹង​រាង​ ខណ្ឌ​ដូន​ពេញ​។​

បើ​តាម​សម្ដី​អ្នក​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​​ ម៉ាក Lexus​RX​400​ ពាក់​ស្លាក​លេខ ភ្នំពេញ 2AO-​5988​បើក​បរ​ដោយ​ជន​ជាតិ​ចិន​ម្នាក់ បាន​បើក​បុក​រះ ទៅ​លើ​រថយន្ត​២​គ្រឿង ម៉ាក​ Mazda​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE-​7269​និង​បន្ត​ទៅ​បុក​​រថយន្ត មួយ​គ្រឿង​ទៀត​​​ម៉ាក High Lander ពាក់​ស្លាក​លេខ ភ្នំពេញ​ 2AJ-​6379 ដែល​រថយន្ត​ទាំង​ពីរ​នេះ ចត​ស្ងៀម​នៅ​មុខ​ហាង​ ស៊ាវ ស៊ាវ។​ចំណែក​ជន​ជាតិ​ចិន​អ្នក​បើក​រថយន្ដ​បង្ក​បាន​គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ចុះ​មក​ធ្វើ​ការ​អន្ដរាគមន៍​និង​វាស់​វែង​អូស​រថយន្ដ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចណ៍​ក្រុង​ភ្នំពេញ​រង់​ចាំ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ៕

រូបភាព៖
IMG-20170408-WA0002IMG-20170408-WA0001IMG-20170408-WA0000
IMG-20170408-WA0005
IMG-20170408-WA0004
IMG-20170408-WA0003