បុរស​ម្នាក់​ត្រូវ​ខ្សែ​​ភ្លើង​ឆក់​ស្លាប់​ភ្លាមៗ​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ

ភ្នំពេញ​៖ បុរស​​ជា​​មន្ត្រី​​នគរបាល​​ផ្នែក​ម៉ូតូ​​អម​​ម្នាក់ ត្រូវ​​ខ្សែ​ភ្លើង​​ឆក់​​ពី​លើ​ដំបូល​​ធ្លាក់​​ចុះ​​ក្រោម​ភ្លាម​ៗ​នោះ ត្រូវ​បាន​អ្នក​ជិត ខាង​បាន​ហៅ​រថយន្ដ​សា​មុយ​ទៅ​មន្ទីរ​ពេទ្យ​ម៉ែត​តែ​ជា​អកុសល​ពេល​ដល់​មន្ទីរ​ពេទ្យ​គាត់​បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ។

ហេតុ​ការណ៍​​នេះ​ កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​​០២ និង​​១៥​​រសៀល​​ថ្ងៃ​​ទី​១៩ មេ​សា ស្ថិត​​នៅ​​ក្នុង​​ផ្សារ​​កណ្តាល​តូប​​លេខ​៥ សង្កាត់​ផ្សារ​​កណ្តាល១ ខណ្ឌ​ដូន​ពេញ​។​

បុរស​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ ហោ​ ជា អាយុ​ជាង​៥០​ឆ្នាំ ជា​មន្ត្រី​នគរបាល មាន​ប្រពន្ធ​ជា​អាជីវករ​លក់​ចាប់ហួយ​ក្នុង​ផ្សារ​កណ្តាល ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​​ពេល​​កើត​ហេតុ ជន​​រង​គ្រោះ​បាន​ទៅ​ជួយ​ជួស​ជុល​តូប​របស់​ប្រពន្ធ ដោយ​គាត់​​​​ឡើង​​ទៅ​​លើ​​​តូប ដើម្បី​​ប្រក់​​ដំបូល ស្រាប់​តែ​​ទៅ​​ប៉ះ​ខ្សែ​ភ្លើង បណ្តាល​​ឱ្យ​​ធ្លាក់​​​​ចុះ​​មក​​​ក្រោម​ប្រកាច់​​ភ្លាម​​ៗ​​​តែ​​ម្តង ។

ចំណែក​សាក​សព​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត៕

20170419_150410
20170419_150353
20170419_150340
20170419_150328
20170419_150300