ក្រសួង​ដែន​ដី​ក្លាយ​ជា​កន្លែង​ដោះស្រាយ​ទំនាស់​ដីធ្លី​ចុង​ក្រោយ​នា​ពេល​បច្ចុប្បន្ន

រាជធានីភ្នំពេញ៖ ជា​ទូទៅ​នា​ពេល​ថ្មី​ៗ​នេះ​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​បណ្ដាល​ខេត្ត​ក្រុង​នានា​ក៏​ដូច​ជា​រាជធានី​ភ្នំពេញ ដែល​មាន​វិបត្តិ​ដីធ្លី​ភាគច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា​មក​តវ៉ា​នៅ​មុខ​ទី​ស្ដីការ​ក្រសួង​រៀបចំ​ដែនដី ក្នុង​គោលបំណង​ស្នើសុំ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា​សុផារ៉ា ជួយ​ដោះស្រាយ​ជូន​ពួក​គាត់។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែមេសា ឆ្នាំ​២០១៧​នេះ នា​វេលា​ម៉ោង ៨ មាន​ប្រជាពលរដ្ឋ​ប្រហែល ៥០​នាក់ មក​ពី​ភូមិសំរោងជើង និង​ភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកភ្នៅ រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​ដោយ​ឈ្មោះ សុខ ស៊ន បាន​មក​ប្រជុំ​គ្នា​ក្នុង​គោលបំណង​ដាក់​ញាតិ សុំ​ឲ្យ​ក្រសួង​ជួយ​ដោះស្រាយ​រឿង​ចៅ​សង្កាត់​រំលោភ​ក​ដី​របស់​ពួកគាត់​ចំនួន ១៧៥​ហិកតារ។ ជា​លទ្ធផល​ប្រជាពលរដ្ឋ​ពុំ​ទាន់​បាន​ដំណោះស្រាយ​ជា​ផ្លែផ្កា​នៅ​ឡើយ​ទេ ។ អង្គភាព​សារព័ត៌មាន​ដំណឹង​យប់មិញ​នឹង​ព្យាយាម​តាមដាន​មើល​សកម្មភាព​នេះ​ជា​បន្តបន្ទាប់​រហូត ។

land-protest-at-mististry-01
land-protest-at-mististry-02
land-protest-at-mististry-04
land-protest-at-mististry-03