ជិះ​ម៉ូតូ​បត់​មិន​ប្រយ័ត្ន​ម៉ូតូ​មក​ពី​ក្រោយ​បុក​ពេញ​ទំហឹង

កណ្តាល: គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង បន្ទាប់​ពី​ម៉ូតូ​ចំនួន​២​គ្រឿង បាន​បុក​គ្នា​ពេញ​ទំហឹង លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រង​របួស​ធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨​និង​៣០​នាទី យប់​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៦ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៣៤-៣៥ ក្នុង​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្តាល។

យោង​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង បន្ទាប់​ពី​មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុង​ដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់​ស្ពឺ​1F-4593 បើកបរ​ដោយ​ឈ្មោះ ភួង សុភាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើត​ហេតុ បាន​បត់​ឆ្វេង បណ្ដាល​ឲ្យ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុង​ដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BP​-90​82 បើក​បរ​ដោយ​ឈ្មោះ រ័ត្ឋ ប្រុស​នាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ភូមិ​អន្លុង​គគី ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្ត​កំពង់ចាម ជិះ​ឌុប​ម្នាក់​ទៀត​នៅ​ពី​ក្រោយ​ឈ្មោះ ជា សុភាព ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ជា​មួយ​គ្នា ធ្វើ​ដំណើរ​ពី ជើង ទៅ​ត្បូង ហើយ​បាន​មក​បុក​ម៉ូតូ​ដែល​បត់​ឆ្វេង ខាង​លើ បណ្ដាល​ឲ្យ​របួស​ធ្ងន់​​៣​នាក់ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ភ្នំពេញ។

បច្ចុប្បន្ន​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ព្រែក​ដំបង ដើម្បី​រង់​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​គ្នា​ពេល​ក្រោយ​តាម​ផ្លូវ​ច្បាប់៕

FB_IMG_1493914011895FB_IMG_1493914017822FB_IMG_1493914005467FB_IMG_1493914007393FB_IMG_1493914005467