ហួស​ចិត្ត​!!​ចាប់​បាន​កូន​ចោរ​ហើយ​គ្រាន់​តែ​ខល​អោយ​មេ​ចោរ​វេលុយ​អោយ​វិញ​ សន្តិសុខ​ផ្សារ​ត្រពាំង​ថ្លឹង​ដោះ​លែង

ភ្នំពេញ៖​ សន្តិសុខ​ផ្សារ​ត្រពាំង​ថ្លឹង​បាន​ក្របួច​ជន​សង្ស័យ​ម្នាក់​ដែល​ជំនាញ​ដើរ​បោក​ប្រាស់​គេ​ដោយ​យក​គ្រឿង​អល័ង្គ​កា​ខ្លែង​ក្លាយ​មក​លក់​តាម​ផ្សារ​នា​ៗ​ ខណៈ ដែល​លក់​បាន​លុយ​ហើយ​អោយ​បក្ស​ពួក​យក​ទៅ​បាត់​ទើប​អាជីវ​ក​អ្នក​លក់​ដឹង​ទាន់​ បង្ក​ការ​ភ្ញាក់​ផ្អើល​វេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី៦​ខែ​ឧសភា​ ឆ្នាំ​២០១៧​ នៅ​ក្នុង​ផ្សារ​ត្រពាំង​ថ្លឹង​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ​

ក្រោយ​មក​ជន​សង្ស័យ​ដែល​ជា​កូន​ចោរ​គេ​នោះ​បាន​ទំនាក់​ទំនង​អោយ​មេ​ចោរ​វេ​លុយ​អោយ​វិញ​ទើប​ក្រុម​សន្តិសុខ​ផ្សារ​ដោះ​លែង​អោយ​ទៅ​វិញ។

ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​ឈ្មោះ​ជ័យ​ ទូច​ ភេទ​ប្រុស​អាយុ​២១​​ឆ្នាំ​មុខ​របរ រត់​តុ​ នៅ​ហាង​ណា​រី​ភ្នំមាស​ ស្នាក់​នៅ​បន្ទប់​ជួល​ សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ។

ចំណែក​មេ​ក្លោង​ឈ្មោះ នី​ ភេទស្រី​ អាយុ​ជាង​៣០​ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬស្សី​កែវ។

​តាមសម្តីជនសង្ស័យបានអោយដឹងថា​ រួបគេបានយកកងដៃកាឡៃមកលក់នៅផ្សារត្រពាំងថ្លឹង​ចំនួន​២​ដក​មក​ហើយ​ពោល​គឺ​ថ្ងៃ​ទី​៥​និង​ថ្ងៃ​ទី​៦​ខែ​ឧស​ភា​ឆ្នាំ២០១៧​នេះ​ ។

ដោយ​នៅ​ថ្ងៃ​ទី​៥​ខែ​ឆ្នាំ​ដ​ដែល​ រូប​គាត់​បាន​យក​កង​ដៃ​១​កង​ យក​មក​លក់​នៅ​ទី​តាំង​ខាង​លើ​ដោយ​លក់​បាន​លុយ​ចំនួន​១២០​ដូល្លារ​ ហើយ​ក៏​ទៅ​ផ្ទះ​វិញ​លុះ​មក​ដល់​ថ្ងៃ​កើត​ហេតុ​រូប​គាត់​បាន​មក​ម្តង​ទៀត​ដោយ​ឈ្មោះ​នី​អោយ​យក​កង​ដៃ​១​កង​ទៀត​មក​លក់​ដោយ​ឈ្មោះ​នី​មក​ជា​មួយ​រួម​ទាំង​ប្តី​ជិះ​ម៉ូតូ​២​គ្រឿង​ ខណៈ​រូប​គាត់​កំពុង​អោយ​អ្នក​ទិញ​មើល​កង​ដៃ​ដោយ​សារ​តែ​ម្ចាស់​ដឹង​ថា​មិន​មែន​ជា​របស់​ពិត​ទើប​ហៅ​សន្តិ​សុខ​ផ្សារ​ឃាត់​ខ្លួន​ចំណែក​ស្ត្រី​និង​​ប្តី​ដែល​ជា​មេ​ក្លោង​គេច​ខ្លួន​បាត់។

តាម​សម្តី​អ្នក​លក់​បាន​អោយ​ដឹង​ថា​ នៅ​ថ្ងៃ​ម្សិល​មិញ​ជន​សង្ស័យ​បាន​យក​កង​ដៃ​កា​ឡៃ​មក​លក់​ដោយ​មិន​ចាំ​អារម្មណ៍​ទើប​ទិញ​យក​ហើយ​ក្រោយ​មក​ទៀត​មាន​មនុស្ស​ផ្សេង​ទៀត​មក​លក់​កង​ដៃ​ដ​ដៃល​ទៀត​ដោយ​សរុប​ជា​ទឹក​ប្រាក់​អស់​ចំនួន​២២០​ដូល្លារ។ លុះ​ថ្ងៃ​​កើត​ហេតុ​ក៏​ឃើញ​ជន​សង្ស័យ​ខាង​លើ​មក​ម្តង​ទៀត​ទើប​ពិនិត្យ​មើល​កង​ដៃ​ដឹង​ថា​មិន​មែន​ជាកង​ដៃ​ពិត​ទើប​ឃាត់​ខ្លួន​តែ​ម្តង។

ក្រោយ​ពី​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ខល​ទៅ​មេ​ក្លោង​របស់​គេ​ហើយ​បាន​ចចា​ជា​មួយ​សន្តិសុខ​ហើយ​អ្វី​ដែល​ហួស​ចិត្ត​នោះ​មេ​ក្លោង​នោះ​មិន​ដឹង​ថា​ដាក់​ស្នេហ៍​ក្រុម​សន្តិសុខ​ផ្សារ​ត្រពាំង​ថ្លឹង​យ៉ាង​ណា​នោះ​ទេ​ទើប​គ្រាន់​តែ​ផ្ញើរ​លុយ​អោយ​គ្រប់​ចំនួន​​សន្តិសុខ​ក៏​ដោះ​លែង​អោយ​មាន​សេរី​ភាព​វិញ​ដោយ​មិន​បាន​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​អោយ​បាន​ដឹង​ផង។

ដូច្នោះសូម​បង​ប្អូន​ប្រុង​ប្រយ័ត្ន​ចំពោះ​ជន​សង្ស័យ​ខាង​លើ​ ផង​ហើយ​កុំ​ធ្វើ​អ្វី​ដូច​សន្តិសុខ​ផ្សារ​ត្រពាំង​ថ្លឹង​អី​បើ​ចាប់​បាន​ហើយ​ដោះ​លែង​វិញ​ដ​ដែល​ចុះ​ការ​បោក​ប្រាស់​របស់​ក្រុម​ជន​សង្ស័យ​និង​បាន​ចិត្ត​និង​បន្ត​ធ្វើ​សកម្ម​ភាព​ដ​ដែល​ទៀត​ជា​មិន​ខាន​នោះទេ៕

ប្រភព សុខាសែនជ័យ
IMG_20170507_100855
IMG_20170507_101038IMG_20170507_100627IMG_20170507_100342