តាម​ពិត វត្តមាន​នាង ឃ្មឹប គឺ​ចង់​ជួប​កូន​មុន​ពេល​កូនចូល​ពន្ធនាគារ​សោះ​

រាជធានី​ភ្នំពេញ៖ វត្តមាន​នាង រ៉េន សុធារី ហៅ​ឃ្មឹប នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​ទី ១៥ ខែឧសភា ឆ្នាំ​២០១៧ ដែ​ត្រូវ​បាន​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Keo Virakboth បង្ហោះ បាន​ប្រទះ​ឃើញ​នាង​នោះ ​បាន​ធ្វើឲ្យ​មហា​ជន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​បាត់​មុខ​នាង​យូរ​ហើយ ហើយ​មិន​ដែរ​មាន​ដំណឹង​ពី​សារព័ត៌មាន​ណា​មួយ​ចុះ​ផ្សាយ​សោះ។ ការពិត​វត្ត​មាន​របស់​នាង គឺ​ចង់​ជួប​កូន​ខ្លួន គឺ​យុវជន អឿន សុខខេន អាយុ​១៧​ឆ្នាំ ​ដែល​ជាប់ចោទពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន ​ដែល​បាន​រឹត​ក​សម្លាប់​ម្ដាយចុង។​

នាង​ឃ្មឹប​បាន​ឲ្យ​ដឹង​ថា នាង​​ខំ​ធ្វើ​ដំណើរ​ពី​នាយ​ធ្លាក់​អាយ ទាំង​ដែល​ខ្លូន​ខ្វះ​ខាត​សោហ៊ុយ​​ធ្វើ​ដំណើរ ព្រោះ​ជីវភាព​ត្រដាបត្រដួស មាន​មុខ​របរ​ជា​អ្នក​ដើរ​ស៊ីឈ្នួល​គេ ​បាន​កម្រៃ​មួយ​ថ្ងៃ មួយ​ម៉ឺន​រៀល ឬ​ថ្ងៃ​ខ្លះ​បាន​ត្រឹម​តែ ៥០០០​រៀល​ប៉ុណ្ណោះ ក៏​ព្រោះ​តែ​ចង់​ជួប​កូន។ សព្វថ្ងៃ​នាង​រស់​នៅ​ជាមួយ​ពូមីង នៅ​ឯ​ជើង​ភ្នំ​ធំ ក្នុង​ខេត្តបន្ទាយមានជ័យ។​

ខ្ញុំ​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ព្រោះ​ចង់​ជួប​កូន ក្រោយ​ពេល​ដឹង​ដំណឹង​ថា កូន​បាន​សម្លាប់​ប្រពន្ធ​ក្រោយ​របស់​លោក ហុងដា”។ មានន​ប្រសាសន៍​បែប​នេះ ទាំង​ទឹក​ភ្នែក នឹង​អួល​ដើម​ក​ផង​ពេល​ដែល​នាង​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ កាល​ពី​យប់​ថ្ងៃ​ខែ​ឆ្នាំ​ដដែល។ នាង រ៉េន សុធារី ហៅ​ឃ្មឹប បាន​បន្ត​ថា “ខ្ញុំ​បាន​ដឹង​ដំណឹង​ថា​កូន ​បាន​សម្លាប់​ប្រពន្ធ​ក្រោយ​របស់​លោក ហុង​ដា នៅ​ថ្ងៃ​បូជា​សព (ប្រពន្ធ​ក្រោយ​លោក​ហុងដា បូជា​នៅ​ថ្ថៃទី​១២ ឧសភា ២០១៧)។ គ្រាន់​តែ​ដឹង​ភ្លាម ខ្ញុំ​ចង់​មក​ទាំង​យប់​ភ្លាម​ៗ តែ​ដោយ​ជីវភាព​ខ្វះខាត ទម្រាំ​ខ្ចី​លុយ​គេ​បាន ៥៊០០​បាត ទើប​មាន​សោហ៊ុ​ធ្វើ​ដំណើរ​មក។ មក​ដល់​ភ្នំពេញ​យប់​ហើយ ដូច្នេះ​រង់​ចាំ​ស្អែក​សឹម​ទៅ​ជួប​កូន។​

អ្នកនាង​​ឃ្មឹប​បញ្ចាក់​ទាំង​ទឹក​ភ្នែក​នៅ​តែ​ស្រក់​​ថា នាង​មិន​នឹក​ស្មាន​ថា​កូន​ខ្លួន​ប្រព្រឹត្តិ​អំពើ​បែប​ហ្នឹង​ទេ ព្រោះ​កូន​គាត់​កាល​នៅ​​​តូច​ ជា​ក្មេង​ស្ដាប់​បង្គាប់​ណាស់ ជា​ពិសេស​ស្ដាប់​នាយ ​ហុងដា ជា​ឪពុក។ តាំង​ពី​លែងលះ​គ្នា​ជាមួយ​នាយ ហុងដា មក ដែល​ពេល​នោះ​យុវជន អឿន សុខខេន ​ទើប​មាន​អាយុ ១០​ឆ្នាំ នាង​ឃ្មឹប​ពុំ​សូវ​បាន​ជួប​កូន​ទេ គឺ​បាន​ជួប​តែ​តាម​ទូរសព្ទ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ដែរ​ថា អ្នកនាង រ៉េន សុធារី ហៅ​ឃ្មឹប ជា​កូន​ស្រី​បង្កើត​របស់​តារា​កំប្លែង​ជើង​ចាស់ ជីវ៉ាន់ស៊ុយ និង​ជា​ប្រពន្ធ​ដើម​របស់​របស់​លោក អឿន សុខា ហៅ ហុងដា។ អ្នក​ទាំង​ពី​បាន​លែងលះ​គ្នា ព្រោះ​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា។​ ហើយ​បន្សល់​កូន​ប្រុស​ពីរ​នាក់​ទុក​ឲ្យ​នាយ ​ហុងដា ជា​អ្នក​ថែរក្សា។

សូម​ចុច​អាន ​ប្រវត្តិ​ស្នេហា នាយ ហុង​ដា និង​នាង​ឃ្មឹប