សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់រួមនិងថ្នាំញៀន៣កញ្ចប់តូច

ភ្នំពេញ ៖ កម្លាំង​អន្តរាគម៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ល្បាត​ការពារ​ក្នុង​មូល​ដ្ឋាន​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​កុំ​អោយ​កើត​មាន បាន​ឃើញ​ជន​សង្ស័យ​​ម្នាក់​ឆែរ​ឆេរ​រក​ឃើញនៅ​ជិត​ខ្លួន​ជន​សង្ស័យ រក​ឃើញ​ថ្នាំ​ញៀ​ចំនួន​៣​កញ្ចប់​តូច កាល​ពី​វេលា​ម៉ោង​២៣​និង​០០នៅ​ថ្ងៃ​ទី ៩ មិថុនា ២០១៧ ចំណុច​មុខ​ក្លឹប មិត​ណាយ ផ្លូវ​វេងស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ។

ជន​សង្ស័យ​ខាង​លើ​ឈ្មោះ សុខ ហ័ស្ត ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ កម្មករ​រោង​ចក្រ ស្នាក់​នៅ​ផ្ទះ​ជួលភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ កម្លាំង​កង​អន្តរាគមន៍​នៃ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើ​ការ​ជិះ​ដើរ​ល្បាត​ការពារ​ក្នុង​ភូមិ​សាស្ត្រ​​ស្មុក​ស្មាញ លុះ​ជិះ​មក​ដល់​មុខ​ក្លឹប មិត​ណាយ ផ្លូវ​វេង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ប្រទះ​ឃើញ​ជន​សង្ស័យឈ្មោះ សុខ ហ័ស្ត ឈរ​នៅកន្លែង​ងងឹត ទើប​កម្លាំង​មាន​ការ​សង្ស័យ​បាន​ហៅ​ឲ្យ​ឈប់​ហើយ​ធ្វើការ​ត្រួត​ពិនិត្យ​ឆែក​ឆេរ​នៅ​ខ្លួន​មិន​ឃើញ​អ្វី​នោះ​ទេ ក្រោយ​មក​សមត្ថកិច្ច​យើង​បានបញ្ចាំង​ពិល​ដើរ​រក​ជុំ​វិញ​កន្លែង​ជន​សង្ស័យ​ឈរ ​ក្រោយ​មក សមត្ថកិច្ច​យើង​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទម៉ាទឹកកក​នៅ​ជាប់​និង​បង្គោល​ភ្លើង ទើប​សមត្ថកិច្ច​យើង​បាន​ឃាត់​នាំ​ខ្លួន​មក​កាន់​ផ្នែក​ជំនាញ​ខណ្ឌ​តែ​ម្តង។

បច្ចុប្បន្ន​ជន​សង្ស័យ​រួម​និង​វត្ថុ​តា​ង ត្រូវ​បាន​កំលាំង​ឃាត់​នាំ​ខ្លួន​មក​កាន់​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​នៃ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ពោធិ៍​សែនជ័យ ដើម្បី​សាក​សួរ​និង​កសាង​សំណុំ​រឿង​បញ្ចូន​ខ្លួន​ជន​សង្ស័យ​ឡើង​តុលា​ការ​ចាត់​​តាម​ច្បាប់ ៕