នារី​ម្នាក់​ត្រូវ​ រថយន្ដ​កិន​បែក​ក្បាល​ស្លាប់​ភ្លាម​ៗ​

កណ្ដាល​៖​គ្រោះ​ថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​ត្រូវ​រថយន្ដ​មក​ពី​ក្រោយ​ជាន់​ហ្វាំង​មិន​ទាន់​បាន​កិន​បែក​ក្បាល​ស្លាប់​មួយ​រំពេច​និង​រង​របួស​​​២​នាក់ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​០៦​និង​៥០​នាទី​ថ្ងៃ​ទី​១០​ខែ​មិថុនា​ឆ្នាំ​២០១៧​ចំណុច​មុខ​ភូមិទ​ទួល​សាលា​ឃុំ​ព្រៃ​ពួច​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល​ផ្លូវ​ជាតិ​លេខ​០៤ ចន្លោះ​គីឡូ​ម៉ែត្រ​២៦​.២៧ ។

យោង​តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ​នៅ​ថ្ងៃ​ខែ​ឆ្នាំ​និង​វេលា​ម៉ោង​កើត​ហេតុ​ខាង​លើ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​C125​ពណ៌​ខ្មៅ​គ្មាន​ផ្លាក​លេខ​(ម៉ូតូ​គ្មាន​មួក​មាន​កញ្ចក់)​បើក​បរ​ដោយ​ឈ្មោះ ឈាន វ៉ាន់ធី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ទី​លំ​នៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ត្រពាំង​ល្វា ស្រុក​ឧត្ដុង្គ ខេត្តកំពង់ស្ពឺ មុខ​របរ កម្មករ​រោង​ចក្រ បាន​បើក​​ពី​ទិស​ខាងលិច​ទៅ​កើត (កំពង់​សោម​ទៅ​ភ្នំពេញ) លុះ​ដល់​ចំណុច​ខាង​លើ បាន​​បុក​​ជា​​មួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា C125 ពណ៌​ខ្មៅពាក់​ផ្លាក​លេខ​ភ្នំពេញ​1CA-​85​39​(ម៉ូតូ​គ្មាន​មួក​មាន​កញ្ចក់)​បើកបរ​ដោយ​ឈ្មោះ​មិន​យ៉េង​ភេទ​ស្រី​អាយុ​២០​ឆ្នាំ​ទី​លំ​នៅ​ភូមិ​ថ្លើក ឃុំ​ពើក​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​មុខ​របរ​កម្មករ​រោងចក្រ​បាន​បើក​ឆ្លង​ថ្នល់​ពី​ជើង​ទៅ​ត្បូង បណ្ដាល​អោយ​ដួល​លើ​ទ្រូង​ថ្នល់​ហើយ​ត្រូវ​រថយន្ត​មួយ​គ្រឿង មិន​ដឹង​ម៉ាក មិន​ដឹង​លេខ បាន​កិន​ចំ​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​តែ​ម្តង​(រថយន្ត​បាន​បើក​រត់​គេច​ខ្លួន​បាត់)​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ចុះ​មក​ធ្វើ​ការវាស់​វែង​និង​សម្ភារៈ​មធ្យោបាយ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ច្បាប់​ចំពោះ​រថយន្ត​សមត្ថកិច្ចស្រាវ​ជ្រាវ​បន្ត ដោយ​ឡែក​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ តាម​ប្រពៃណី ៕