ជួយ Share ចែក​គ្នា​ដឹង​ផង របៀប​ងាយ​ៗ ការពារ​អាខោន​ហ្វេសប៊ុក​ពី​ការ​ហែកចូល (ត្រូវតែ​អាន)

មនុស្ស​ម្នាក់​ៗ​តែងតែ​មាន​ការ​សម្ងាត់​ឯកជន​រៀង​ៗ​ខ្លួន ទោះ​រាស្ត្រ មន្ត្រី ក៏ដោយ ។ ការ​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​ជា​រឿង​ត្រឹមត្រូវ ហើយ​អ្នក​ដទៃ​ក៏​មិន​មាន​សិទ្ធិ​ដឹង​កិច្ចការ​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែរ​បើ​អ្នក​មិន​អនុញ្ញាតិ ។ ម្យ៉ាងទៀត បើ​ហ្វេសប៊ុក​អ្នក​ត្រូវ​គេ​ហែកចូល​បាន​ហើយ គេ​អាច​នឹង​លួច​ផេក​អ្នក​បាន ។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ខ្លះ​ៗ​៖

១- បើ​អ្នក​ឲ្យ​គេ​បង្កើត គណនី​ហ្វេសប៊ុក​ឲ្យ អ្នក​គួរតែ​ដូរ​ពាក្យ​សម្ងាត់​នោះ ហើយ​កត់ត្រា​ទុក​ក្នុង​ទី​ដែល​មាន​សុវត្ថិភាព (មើល​របៀប​ប្ដូរ​ពាក្យ​សម្ងាត់​ខាងក្រោម)

២- ពាក្យ​សម្ងាត់​មិនត្រូវ​ដាក់ ថ្ងៃ​ខែ​ឆ្នាំ​កំណើត (ឧ. 01/01/90), លេខ​ទូរសព្ទ (ឧ. 0xx xxx xxx), ឬ​លេខ​ការ៉េ (ឧ. 22223333) ទេ ព្រោះ​វា​ងាយស្រួល​ឲ្យ​គេ​ទាយ​ត្រូវ ។

៣- ពាក្យ​សម្ងាត់​គួរ​តែ​មាន​៨​ខ្ទង់​ឡើង ហើយ​មាន​អក្សរ លេខ និង​និម្មិត​សញ្ញា​ផង (ឧ. 1#K8&]L%) ។

៤- មិន​ត្រូវ​ឲ្យ​ពាក្យ​សម្ងាត់​នោះ​ទៅ​អ្នក​ដទៃ​ទេ

៥- មិន​ត្រូវ Log in ចូល​វ៉ិបសាយ​ណា​ដែល​អ្នក​មិន​ស្គាល់​ដោយ​ទាមទារ​ពាក្យ​សម្ងាត់​របស់​អ្នក​ទេ

៦- ពេល​ប្រើ​ហើយ អ្នក​ត្រូវ Log Out ចេញ​វិញ បើ​អ្នក​ប្រើ​កុំព្យូទ័រ​រួម​គ្នា ឬ​កុំព្យូទ័រ​សាធារណៈ ឬ​ខ្ចី​ទូរសព្ទ​គេ​ប្រើ

របៀប​ប្ដូរ​ពាក្យ​សម្ងាត់​ប្រើ​ទូរសព្ទ​អ៊ែនដ្រយ

១/ ចុច​លើ​សញ្ញា​បន្ទាត់ ៣ (សូម​មើល​រូប)

២/ អូស​ចុះ​ក្រោម​រហូត​អ្នក​ឃើញ​ពាក្យ Account Setting

៣/ ចុច​លើ​ពាក្យ General

៤/ ចុច​លើ​ពាក្យ Password

៥/ ដាក់​ពាក្យ​សម្ងាត់​ចាស់ ហើយ​ដាក់​ពាក្យ​សម្ងាត់​ថ្មី​ពីរ​ដង (សូម​មើល​រូប)

៦- បន្ទាប់​ពី​ចុច​លើ​ពាក្យ Save Change ហើយ កុំ​ភ្លេច​កត់ត្រា​ពាក្យ​សម្ងាត់​ថ្មី​នោះ​ទុក​កន្លែង​ដែល​មាន​សុវត្ថិភាព

សួម​ជួយ​ស៊ែរ​ឲ្យ​មិត្តភក្ដិ​បាន​ចេះ​ផង ។