នាំ​គ្នា​៣​នាក់​ពូ​ក្មួយ​ទៅ​ញាំ​ស្រា​បៀ​ត្រូវ​ក្មេង​ស្ទាវ​កាប់​របួស​ធ្ងន់​២​នាក់

ភ្នំពេញ៖​ បុរស​៣​នាក់​ចូល​ផឹក​សុី​នៅ​ក្នុង​ហាង​មួយ​កន្លែង​ត្រូវ​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​មក​កាប់​បណ្ដាល​អោយ​រង​របួស​ធ្ងន់​ម្នាក់​ដេ​ចំនួន​១៩​ថ្នេ​រ ម្នាក់​ទៀត​របួស​ស្រាល​ដេ​៣​ថ្នេ​រ ចំណែក​ម្នាក់​ទៀត​មិន​បាន​រង​របួស​អ្វី​នោះ​ទេ​ ហេតុ​ការ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​២៧​ខែ​មិថុនា​ឆ្នាំ​២០១៧​នៅ​តាម​បណ្ដោយ​ផ្លូវ​ ឌួង​ងៀប​ (ហៅ​ផ្លូវ​សេះ​ ស​ )ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ​៤​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ ។

ជន​រងគ្រោះ​ទាំង​៣​នាក់​មាន​ឈ្មោះ​ទី១ ឈ្មោះ សាន ម៉េងសាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខ​របរ​ជាង​បាញ់​ថ្នាំ (របួស​ក្បាល​១៩​ថ្នេរ​) ទី២ ឈ្មោះ លាង ដៀប ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខ​របរ​ជាង​ឈើ (របួស​ក្បាល​៣​ថ្នេរ​) និងទី៣ ឈ្មោះ សុខ ឃៀត អាយុ​៣៥ ឆ្នាំ មុខ​របរ​ជាង​បាញ់​ថ្នាំ អ្នក​ទាំង​៣​ស្នាក់​នៅ​ជាមួ​យ​គ្នា​ក្នុង​បុរី​សំបូរ​មាស ភូមិ​សំបូរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ។

បើ​តាម​សម្ដី​ជន​រងគ្រោះ​បាន​អោយ​ដឹងថា​មុន​ពេល​កើត​ហេតុ​គឺ​នៅ​ម៉ោង​ជាង​៤​ រសៀល​ ពួក​គាត់​មាន​គ្នា​៣​នាក់​បាន​មក​ចូល​ផឹក​ស្រាបៀរ​នៅ​ក្នង​ហាង​ (យីហោ​ អារីពិសី)​ ក្រោយ​មក​ក៏​មាន​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​បាន​ចូល​មក​ផឹក​ដែរ​នៅ​ឆ្ងាយ​ពី​គ្នា​ ដោយ​មិន​ដែល​ស្គាល់​ហើយ​ក៏​គ្មាន​រឿង​អ្វី​ជា​មួយ​គ្នា​នោះ​ដែរ​ ហើយ​នៅ​ក្នុង​ហាង​មាន​ភ្ញៀវ​អង្គុយ​ហូប​តែ​២​តុ​តែ​ប៉ុណ្ណោះ លុះ​ដល់​ម៉ោង​កើត​ហេតុ​ខាង​លើ​ពួក​គាត់​បាន​គិត​លុយ​ដោយ​ហូប​ស្រា​បៀរ​អស់​ចំនួន​១​កេស​និង​សាច់​៥​ចាន អស់​លុយ​ចំនួន​ ១១​ម៉ឺន​​រៀល​ ហើយ​បា​ននាំ​គ្នា​ចេញ​ទៅ​ហើយ​។
ស្រាប់​តែ​ជន​បង្ក​ដែល​ក្រុម​ក្មេង​ស្ទាវ​បាន​ឡើង​ដើរ​មក​ជិត​ហើយ​ដក​កាំបិត​ចេញ​ពី​កាបូប​ស្ពាយ​របស់​គេ​យក​កាប់​ចំ​ជន​រងគ្រោះ​ចំនួន​២​នាក់​ម្នាក់​របួស​ធ្ងន់​ម្នាក់​របួស​ស្រាល​ចំណែក​ម្នាក់​ទៀត​មិន​មាន​របួស​ទេ​ ។​ ភ្លាម​ក្រុម​ជន​ដៃ​ដល់​បាន​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ស្រមោល​ ភ្លាមៗ​ត្រូវ​បាន​ម្ចាស់​ហាង​និង​បុគ្គលិក​បាន​នាំ​គ្នា​យក​ជន​រងគ្រោះ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ដេរ​មុខ​របួស។

ក្រោយ​មក​ជន​រងគ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹង​មានជ័យ ដើម្បី​ស្រាវ​ជ្រាវ​តាម​វែក​មុខ​និង​ចាប់​យក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់៕