ឆមាស​ទី​១​នេះ អ្នក​ញៀន​គ្រឿង​ញៀន​ចំនួន​១,៥៧៦​នាក់ ទទួល​បាន​​សេវា​ព្យាបាល

របាយ​ការណ៍​បូក​សរុប​ក្នុង​ឆមាស​ទី​១​នេះ ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ឆ្នាំ​២០១៧ មូល​ដ្ឋាន​សុខា​ភិបាល​នៅ​ទូ​ទាំង​ប្រទេស​បាន​ទទួល​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​បាន​ចំនួន​១,៥៧៦​នាក់​ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​៦៨៨​នាក់​និង​តាម​បណ្ដា​ខេត្ត​៨៨៨​នាក់ ។

ក្នុង​ចំណោម​នោះ​​ទទួល​បាន​សេវា​ព្យាបាល​ទាំង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​ចំនួន​៦៥៩​នាក់​,​និង​អ្នក​ជំងឺ​ចាស់​មាន​ចំនួន​៩១៧​នាក់​,​អ្នក​ញៀន​ថ្នាំ​អំ​ហ្វេ​តា​មីន​១,៤៥៨​នាក់​,​អ្នក​ញៀន​ពួក​អា​ភៀន​ចំនួន​១១៨​នាក់​នាក់​,​ដោយ​ក្នុង​នោះ​បុរស​មាន​ចំនួន​១,៤០៥​នាក់ និង​ស្រ្ដី​មាន​ចំនួន​១៧១​នាក់ ។

បើ​យោង​តាម​របាយ​ការណ៍​សារ​ព័ត៌មាន “ដំណឹង​យប់​មិញ”​ទទួល​បាន​នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០១៧ ៕