សព​ស្រ្ដី​ម្នាក់​ប្រទះ​ឃើញ​ដេក​ស្លាប់

បន្ទាយមានជ័យ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​អ្នក​ស្រុក​ប្រទះ​ក្បែរ​ភូមិ​សមត្ថកិច្ច​ជំនាញ​សង្ស័យ​ស្រវឹង​ស្រា​ខ្យល់​គ​ដួល​ស្លាប់​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​ថ្ងៃ​ទី​៣០​ខែ​មិថុនា​ឆ្នាំ​២០១៧ នៅ​ប្រមាណ​៥០​ម៉ែត្រ​ស្ថិត​ភូមិ​រពាក់​ឃុំ​ឈ្នួរ​មាន​ជ័យ ស្រុក​ព្រះ​នេត្រ​ព្រះ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សាក​សព​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ ហួច ថា ភេទ​ប្រុស​អាយុ​៥៩ ឆ្នាំ​រស់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ ។
នៅ​ពេល​អ្នក​ស្រុក​ប្រទះ​ឃើញ​សាក​សព​ស្ត្រី​រងគ្រោះ​គឺ ប្រជា​ពលរដ្ឋ​បាន​ដើរ​ទៅ​ស្រែ​បាន​ប្រទះ​ឃើញ​សាក​សព​ស្ត្រី​ស្លាប់​ក្បែរ​ផ្លូវ​ហើយ​បាន​ប្រាប់​អាជ្ញាធរ​និង​សាច់​ញាតិ​និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​មក​ពិនិត្យ​ឃើញ​ថា សាក​សព​ស្ត្រី​ដែល​ស្លាប់​គឺ​បណ្តាល​មក​ពី​ស្ត្រី​ផឹក​ស្រា​ស្រវឹង​បណ្តាល​ខ្យល់​គ​ដួល​ស្លាប់ ។

សមត្ថកិច្ច​បន្ត​ថា ពេល​ដែល​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​ពិនិត្យ​ឃើញ​ថា ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​បណ្តាល​មក​ពី​ខ្យល់​គ​ដួល​ស្លាប់​មិន​ពាក់​ព័ន្ធ​រឿង​ឃាត​កម្ម​ឡើយ​ហើយ ក្រោយ​ពេល​ពិនិត្យ​ហើយ​ប្រគល់​ជូន​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ ៕