ឈើ​​ប្រណីត​​នៅ​ខ្មែរ ត្រូវ​ឈ្មួញ​​​យួន ជួល​ខ្មែរ​ឲ្យ​ដឹក តាម​ម៉ូតូ​ចេញ​ឲ្យ

រតនគិរី​ ៖ ក្រុម​ឈ្មួញ​​យួនកំពុង​តែ​បានដៃ​បន្ត​ការ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ​ប្រមាណ​២០០​គ្រឿងយ៉ាង​ពពាក់ ដោយ​គ្នាន​ការ​ទប់ស្កាត់ ហើយ​ម៉ូតូត្រូវ​បាន​ឈ្មួញ​​ជួលពីប្រជាពលរដ្ឋខ្មែរ​ឲ្យ​ដឹកឈើ​ប្រណីត ដោយ​មានការ​បើកភ្លើង​ខៀវ​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ខិលខូច​មួយ​ចំនួន​តូច ដាក់​កុងត្រូលជជុះ​លើ​កំណាត់​ផ្លូវជាតិ​៧៨ បើក​ច្រករបៀង​លេខ​១៩ ឲ្យ​ឆ្លងកាត់​ទៅ​វៀតណាម​ ។

បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​និង​ផ្អែក​ទៅ​លើ​សកម្មភាព​នៃ ការ​ធ្វើ​ចរាចរ​ដឹក​ជញ្ជូន​ឈើ​ដ៏​ជាក់ស្តែង​របស់​ក្រុម​ឈ្មួញ​ជា​រៀង​រាល់​យប់​នោះ បាន​ប្រាប់​អ្នក​សារ​ព័​ត៏​មាន​ឲ្យ​ដឹង​ថា ជាក់ស្តែងនៅយប់​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ សកម្មភាព​នេះ​កើតឡើង​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ពោល​គឺ​គ្មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ទប់ស្កាត់​នោះ​ទេ ។ ហើយ​ឈើក្រុម​ឈ្មួញ​​វៀតណាម ទិញ​ពី​បងប្អូន​ជនជាតិ​នៅ​ស្រុក​អូ​រយ៉ា​ដាវ ដែល​ចូល​កាប់ និង​អារ​ដឹក​ពី​ព្រៃ​សហគមន៍ និង​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ ។

រីឯ​ក្រុម​អ្នក​ដឹកឈើ​តាម​ម៉ូតូបាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​ដឹកឈើ​ក្នុង​មួយ​យប់​២-៣​ជើង ដោយ​១​ជើង ត្រូវ​លុយ​ចំនួន​១៥០,០០០​រៀល បង់​ជូន​មេព្រៃ និង​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន ដែល​បាន​ដាក់​ពង្រាយ​គ្នា​ដូច​ខ្យង តាម​ដងផ្លូវ ដោយ​ក្នុង​១​យប់ អាច​ចំណេញ​លុយ​២០០,០០០​រៀល ទៅ​៣០០,០០០​រៀល ៕