ជិះម៉ូតូ​បុក​ឃឿន​ស្ពាន​ បណ្ដាលឲ្យបាក់ជើងម្នាក់និងរង​របួស​ម្នា​ក់

ភ្នំពេញ​ ៖​ បុរស​២​នាក់​បើក​ម៉ូតូ​លឿន​ដូច​ហោះ​ខ្វះ​ការ​ប្រុង​ប្រយត្ន័​បត់​មិន​ទាន់​ជ្រុល​ទៅ​បុក​ឃឿន​ស្ពាន​ស្ទឹង​មាន​ជ័យ​រង​របួស​ធ្ងន់និ​ង​ស្រាល​២​នាក់ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៤​ខែ​កក្កដា​ឆ្នាំ២០១៧​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១​នៅ​ចំនុច​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ ខាង​ជើង​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ ។
height=”640″ class=”alignnone size-full wp-image-27055″ />
យោង​តាម​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ពីរ​នាក់​បើក​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រីម​សង់​០១២​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​តាកែវ.1.H2240 បើក​ពី​ត្បូង​ទៅ​ជើង​បាន​ឡើង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ក្នុង​ល្បឿន​យ៉ាង​លឿន​ខណៈ​មក​ដល់​ចំនុច​កើត​ហេតុ​ខាង​លើ​ដោយ​សារ​ផ្លូវ​កោង​ផង​នោះ​បត់​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ឃឿន​ស្ពាន​ផ្លោង​ជាង​១០​ម៉ែត្រ​បណ្ដាល​រង​របួស​ធ្ងន់​ម្នាក់​និង​ម្នាក់​ទៀត​របួស​ស្រាល​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ហុង​ហាក់​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ​ ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ហើយ​បាន​យក​ម៉ូតូ​ជន​រងគ្រោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ រង​ចាំ​សាច់​ញាតិ​យក​ឯក​សារ​និង​ប្រគល់​ឲ្យ​ទៅ​វិញ៕