ទិញ​ថ្នាំ​ញៀន​១​កញ្ចប់​តូច​ទៅ​ជក់ តែ​ជា​អកុស​ល​ត្រូវ​សមត្ថកិច្ច​ចាប់

ភ្នំពេញ៖ កាល​ពី​ថ្ងៃ​ទី​០៥ កក្កដា ២០១៧ នៅ​វេលាម៉ោង ២៣និង ៣០ មុខក្លឹបមីតណាយ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ សែនជ័យ កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍សែន​ជ័យ​ល្បាត​ការពារ​ក្នុង​មូល​ដ្ធាន​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​កុំ​អោយ​កើត​មាន​បាន​ឃាត់​ជន​សង្ស័យ​ម្នាក់​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​ថង់​តូច។

ជន​សង្ស័យ​ឈ្មោះ ប៉ាយ ចិន្តា អាយុ​៣៣​ឆ្នាំ មុខ​របរ​សន្តិសុខ ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុក​កំណើត​នៅ​ស្រុក​មេ​សាង ខេត្ត​ព្រៃវែង។

មុន​ពេល​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​នៃ​អធិការដ្ធាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ជិះ​ម៉ូតូ​ល្បាត ក្នុង​ភូមិ​ស្រាស្ត​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​កុំ​អោយ​កើត​មាន​ឡើង លុះ​ដល់​ម៉ោង​កើត​ហេតុ​មុខ
ក្លឹប​មីត​ណាយ ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិសែនជ័យ ក៏​ឃើញ​ជន​សង្ស័យ​ខាង​លើ​កំពុង​ឈរ​ហើយ​កម្លាំង​មាន​ការ​សង្ស័យ​បាន​ហៅ​អោយ​ឈប់​តែ​ជន​សង្ស័យ​មិន​បាន​រត់​ព្រម​ទាំង​បោះ​ថ្នាំ​ញៀន​ចោល​តែ​កម្លាំង​យើង​ឃើញ​ទាន់​រើស​បាន​នៅ​លើ​ដី​ចំនួន​១​កញ្ចប់ ។

បច្ចុប្បន្ន​ជន​សង្ស័យ​រួម​និង​វត្ថុតាង​បញ្ចូន​មក​សាក​សួរ​និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ផ្នែក​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិសែន​ជ័យ ដើម្បី​បន្ត​អនុវត្ត​តាម​នីតិ​វិធី ៕