មើល​ហើយ​កុំ​យំ ជួយ Share រក​សាច់​ញាតិ​ផង! គាត់​ត្រូវ​ចោរ​ប្លន់​លុយ ៤០០០​បាត ចាក់​នឹង​ដែក​ឆាប

មាន​រឿងរ៉ាវ​ដ៏​កម្សត់​ស្ទើរ​ស្រក់​ទឹក​ភ្នែក​មួយ ដែល​បុរស​ម្នាក់ ជនជាតិ​ខ្មែរ វ័យ​ជាង ២០​ឆ្នាំ ត្រូវ​បាន​ចោរ​ប្លន់​នៅ​ថៃ យក​លុយ​៤០០០​បាត ពេល​ដែល​គាត់​ធ្វើការ​ជា​កម្មករ​នៅ​ថៃ ហើយ​យក​ទៅ​ចោល ត្រូវ​បាន​ពេទ្យ​សង្គ្រោះ តែ​សព្វថ្ងៃ ស្នាក់​នៅ​មន្ទីរ​ពេទ្យ​បង្អែក ខេត្ត​ព្រៃវែង។

សព្វថ្ងៃ គាត់​មាន​សភាព​ដូច​ជា​ជន​ពិការ និយាយ​មិន​ច្បាស់ ដៃ​ជើង​ញ័រ​កន្ត្រាក់ អាច​ងើប​ឈរ​បាន​លុះ​តែ​មាន​អី​តោង។ យោង​តាម​សម្ដី​ក្នុង​វីដេអូ ដែល​គាត់​និយាយ មិន​សូវ​ច្បាស់ បាន​ដឹង​ថា គាត់​ឈ្មោះ ឃែន មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ (ចាំ​ភូមិ​ឃុំ​ស្រុក​មិន​ច្បាស់) មាន​ម្ដាយ​ឈ្មោះ រ៉េត (មិន​ច្បាស់) និង​ឪពុក​ឈ្មោះ ណាង ហើយ​គាត់​មាន​បងប្អូន ៣​នាក់។

យោង​តាម​កញ្ញា សោភា (ម្ចាស់​គណនី​ហ្វេសប៊ុក Ellie Jet) បាន​ឲ្យ​ភ្នាក់ងារ​សារព័ត៌មាន​ដំណឹង​យប់មិញ​ដឹង​បន្ថែម​តាម​ទូរសព្ទ​ កាល​ពី​រសៀល​ថ្ងៃ​ទី ៨ ខែ​កក្កដា ថា កញ្ញា​បាន​សាកសួរ​ព័ត៌មាន ពី​គ្រូពេទ្យ​បាន​បញ្ជាក់​ថា យុវជន ឃែន ខាងលើ​ត្រូវ​ចោរ​ប្លន់ ដោយ​យក​ដែក​ឆាប​ចាក់​ក ហើយ​វាយ​បំបាក់​ដៃ​ជើង រួច​យក​ទៅ​ចោល តែ​ត្រូវ​គ្រូពេទ្យ​ថៃ​ជួយ​សង្គ្រោះ​រហូត​ដល់​បាន​ធូរ​ស្បើយ​ទើប​បញ្ជូន​មក​ដី​ខ្មែរ​វិញ បន្ទាប់​មក មាន​រថយន្ត តួរីស មួយ​បាន​ដឹក​គាត់​មក​ដាក់​ចោល​នៅ​មុខ​សាលា​ខេត្ត កាល​ពី​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ។ លោក​មេ​ប៉ុស្តិ៍​ក៏​បាន​ទាក់ទង​មន្ទីរ​ពេទ្យ​ឲ្យ​យក​ទៅ​ព្យាបាល​បន្ត​រហូត​សព្វថ្ងៃ។

កញ្ញា​បាន​បញ្ជាក់​ថា កញ្ញា​បាន​បង្ហោះ និង ឡាយ វីដេអូ ក្នុង​គោល​បំណង​ឲ្យ​បងប្អូន​ប្រិយមិត្ត​ដែល​ប្រើ​បណ្ដាញ​សង្គម ហ្វេសប៊ុក ជួយ​ចែក​រំលែក (Share) ស្វែងរក​សាច់ញាតិ​តែ​ប៉ុណ្ណោះ មិន​មាន​គោល​បំណង​ស្វែង​រក​ជំនួយ​ជា​លុយ​កាក់​ទេ ព្រោះ​កញ្ញា​យល់​ថា យុវជន ឃែន នេះ​ធ្លាប់​មាន​បញ្ហា​ដោយ​សារ លុយ (ត្រូវ​គេ​ប្លន់) ដូច្នេះ​មិន​ចង់​ឲ្យ​លុយ​ទៅ​គាត់​ទុក​ដាក់​ទេ។ ចំណែក​លុយ​ខ្លះ​ដែល​សប្បុរស​ជន​បាន​ជួយ​យុវជន​រូប​នេះ ត្រូវ​កញ្ញា​ទិញ​ជា​សម្ភារ​ប្រើប្រាស់​សម្រាប់​យុវជន ឃែន​នេះ​វិញ។ ចំណែក​ជំនួយ​ផ្សេង​ទៀត​កញ្ញា​នឹង​ទទួល​ជួយ​គាត់​ពេល​ដែល​រក​ឪពុក​ម្ដាយ​គាត់​ឃើញ​ហើយ ហើយ​នឹង​ប្រគល់​ជំនួយ​ទាំង​នោះ​ដល់​ឪពុក​ម្ដាយ​ជា​អ្នក​ទុកដាក់។

យោង​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​ដែល​បាន​ខំម៉ិន ក្នុង​វីដេអូ បាន​សរសេរ​ថា «កាល​ឡាន​គេ​យក​មក​ចោល​នៅ​ខេត្ត​ព្រៃវែង លោក​ប្រធាន​មន្ទីរពេទ្យ លោកគ្រូ អ៊ុង ចាន់ធឿន លោក លី ប៊ុនធឿន ស្វែងរក​សាច់ញាតិ តែ​រក​មិន​ឃើញ ទើប​លោក​សម្រេច​ថែទាំ នៅ​ក្នុង​មន្ទីរពេទ្យ ចំណាយ​ព្យាបាល ថែទាំ រង់ចាំ​ក្រុម​គ្រួសារ​មក​យក តែ​ដូច​ជា​មិន​ឮ​ដំណឹង​សោះ។»

ដូច្នេះ សូម​បង្អូន​ប្រិយមិត្ត​មេត្តា​ជួយ Share ដំណឹង​នេះ​ឲ្យ​បាន​ដឹង​ដល់ ឪពុកម្ដាយ សាច់ញាតិ យុវជន​រូប​នេះ​ផង ព្រោះ​គាត់​ថា នឹង ឪពុក​ម្ដាយ​សាច់ញាតិ​គាត់។ បើ​មាន​ដំណឹង សូម​មេត្តា ជួយ​ទាក់ទង​តាម​លេខ​ទូរសព្ទ​កញ្ញា​ផ្ទាល់​គឺ 096 62 66 635

ស្តាយល៍ ឃ្យូត ក្រោយ​ពេល​ងូតទឹក​ដូរ​សម្លៀក​បំពាក់​រួច