រថយន្ត​ដឹក​ជ្រូក​ក្រហម នាំ​ចូល​ពី​យួន​បើក​បុក​ចូល​ផ្ទះ​ប្រជាពល​រដ្ឋ

ខេត្តព្រៃវែង៖គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង​ដោយ​សារ រថយន្ត​​ដឹក​​ជ្រូក​ក្រហម​នាំ​ចូល​ពី​​ប្រទេស​​វៀតណាម​​បាន​បុក​ចូល​​ផ្ទះ​​របស់​​ប្រជា​ពល​រដ្ឋ​ កាល​ពី​វេលា​ម៉ោង​១២​និង​៣០នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី ១០​កក្កដា​ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ប្រមូល​ដុំ ឃុំ​ស្មោង​ខាង​ជើង ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង​ ។

បើ​តាម​សាក្សី​នៅ​​កន្លែង​​កើត​ហេតុ​​បាន​ប្រាប់​អោយ​ដឹង​ថា​ មូល​ហេតុ​​ដែល​ចំ​បង​ដែល​បណ្តាល​អោយ​មាន គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​​គឺ​ដោយ​សារ​តែ​អ្នក​បើក​បរ​បើក​លឿន​​ពេក​ដល់​​ផ្លូវ​​កោង​​មិន​​បង្អង់​​ក៏​​បុក​​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ​តែ​​ម្ដង​ទៅ ។ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដ៏​​រន្ធត់​នេះ​​ដែរ មិន​បង្ក​អោយ​​មាន​​មនុស្ស​​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ គឺ​គ្រាន់​តែ​របួស​មេ​ការ​ដឹក​ជ្រូក​ម្នាក់​ រី​ឯ​សម្ភារៈ​ខូច​ខាត​រួម​មាន ​ម៉ូតូ​​ចំនួន​​៤​គ្រឿង បាក់​សំ​យ៉ាប​ផ្ទះ និង​សម្ភារៈ​​ជា​ច្រើន​​ទៀត​ ដោយ​ឡែក​ម្ចាស់​ផ្ទះ​​​មិន​មាន​​រង​របួស​នោះ​ទេ​ ៕