រថយន្ត​ឡង់​គ្រី​ស័រ​បើក​បុក​បង្កាន់​ដៃ​ស្ពាន​រង​ការ​ខូច​ខាត

ភ្នំពេញ​ ៖​ នារី​ស្រស់​ស្អាត​ម្នាក់​បើក​រថយន្ត​សេរី​ទំនើប​លឿន​ពេក​មិន​ប្រយត្ន័​ជ្រុល​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១​ខែ​កក្កដា ឆ្នាំ​២០១៧​នៅ​តាម​បណ្ដោយ​ផ្លូវ​៣៣៦​ត្រង់​ចំណុច​ស្ពាន​លូ​ទឹក​ស្អុយ​ស្ថិត​ក្នុង​សង្កាត់​​បឹង​សាឡាង​ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ​ ។

បើ​តាម​ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស័រ​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-1737 បើក​បរ​ដោយ​នារី​ស្រស់​ស្អាត​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​៣៣៦​ទិស​ដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ខណះ​មក​ដល់​ចំណុច​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​ជ្រុល​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​ពេញ​ទំហឹង​បណ្ដាល​អោយ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​រួច​បាន​ទាក់​ទង​សមត្ថ​កិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ទួល​គោក​មក​ធ្វើ​ការ​វាស់​វែង​ស្ទួច​យក​ទៅ​រក្សា​នៅ​អធិការ​ខណ្ឌ​ទួលគោក​រង​ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​ ៕