នេះ​ហើយ បុរស​កំហូច​ឆ្ងាញ់​អាកោរ​ប្រពន្ធ​ពួកម៉ាក ចុង​ក្រោយ​..ខ្នោះ​

ខេត្ត​កំពង់​ស្ពឺ៖ បុរស​កំហូច​ម្នាក់​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលារ​កាល​ពី​ថ្ងៃ​ទី ១៧ ខែកក្កដា ឆ្នាំ​២០១៧ តាម​ពាក្យ​បណ្ដឹង​របស់​នារី​ម្នាក់​ពី​បទ​រំលោភ​សេពសន្ថវៈ​រូប​នាង​បាន​សម្រេច​។​

នារី​រងគ្រោះ​ឈ្មោះ គ.ឈ អាយុ ២៣ឆ្នាំ ភូមិ​ស្រែ​ត្រពាំង ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់​ស្ពឺ។ ចំណែក​ជន​សង្ស័យ​ឈ្មោះ បូ ណេត ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជា​កសិករ រស់​នៅ​ភូមិ​ព្រៃក្បុង ឃុំ​ព្រៃក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជន​សង្ស័យ​ជា​មិត្តភក្ដិ​ប្ដី​នារី​រងគ្រោះ។​

ជន​សង្ស័យ​ខាង​លើត្រូវ​នារី​រងគ្រោះ​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ឃាត់​ខ្លួន បន្ទាប់​ពី​បុរស​កំហូច​នេះ​បាន​បន្លំ​ខ្លួន​ជា​ប្ដី​នារី​រងគ្រោះ ចូល​រួមភេទ​ជាមួយ​នាង​រហូត​បាន​សម្រេច​​កាល​ពី​យប់ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៧​។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ជន​សង្ស័យ​បាន​នៅ​រសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រៃក្បុង ឃុំ​ស្រុក​ដូច​ខាង​លើ។​

យោង​តាម​សម្ដី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ នៅ​វេលា​ម៉ោង​ប្រមាណ ១១​និង​៣០​នាទីយប់ មុន​ពេល​កើត​ហេតុ ប្ដី​របស់​នាង​និង​ជន​សង្ស័យ ដែល​ត្រូវ​ជា​ពួកម៉ាក​នឹង​គ្នា​បាន​បបួល​គ្នា​ទៅ​ឆ្លុះ​សត្វ ហើយ​បាន​បណ្ដើរ​ឆ្កែ​ម្នាក់​មួយ​ទៅ​ដែរ ទុក​ឲ្យ​នាង​ចាំ​នៅ​ផ្ទះ​ម្នាក់ឯង។ ដោយ​យប់​ជ្រៅ នាង​ក៏​ដេក​ចាំ​ប្ដី​ក្នុង​មុង តែ​មិន​ទាន់​លក់​នៅ​ឡើយ ហើយ​ភ្លើង​ក៏​មិន​ទាន់​បិទ​ដែរ ស្រាប់​តែ​ឮ​សម្រឹប​ជើង​មនុស្ស ហើយ​ក៏​បិទ​ភ្លើង​ងងឹត​ឈឹង រួច​ក៏​បើក​មុង​ចូល​បបោស​អង្អែល​នាង​ឲ្យ​ស្លុង​អារម្មណ៍​ក៏​ឈាន​ដល់​ការ​រួមភេទ ដោយ​នាង​គិត​ថា​ជា​ប្ដី​របស់​ខ្លួន។ រួចរាល់​ហើយ​ជន​នោះ​ក៏​ចុះ​ដើរ​ទៅ​បាត់។ លុះ​ប្ដី​នាង​ត្រឡប់​មក​វិញ​បម្រុង​រួមភេទ​ជាមួយ​នាង នាង​សួរ​ថា «ចុះ​មិញ​ហ្នឹង​មិន​មែន​ជា​បង​ទេ?​» ប្ដី​នាង​ឆ្លើយ​ថា «បង​ឯណា? អត់​ទាន់​បាន​ម្ដង​ផង»។ នាង​ក៏​នឹក​ឆ្ងល់​ថា ចុះ​អ្នក​ណា​មក​រួមភេទ​ជាមួយ​នាង​អម្បាញ់មិញ​នេះ ប្រាកដ​ជា​ពួក​មក​ប្ដី​ហើយ។​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បុរស​កំហូច​ដែល​ឆ្ងាញ់​អាកោរ​ប្រពន្ធ​ពួកម៉ាក បាន​សារភាព​ថា ខ្លួន​បាន​ចង​ចិត្ត​ចង់​រួមភេទ​ជាមួយ​នាង​ជា​ប្រពន្ធ​ពួកម៉ាក​យូរ​ហើយ តែ​ទើបតែ​លើក​នេះ​ទេ​មាន​ឱកាស​ល្អ​ក៏​បើក​មុង​ចូល​ទៅ​រួមភេទ​តែ​ម្ដង។ ឲ្យតែ​ពេល​ឆ្លុះ​សត្វ​ម្ដង​ៗ គេ​តែង​រក​ល្បិច​ត្រឡប់​មក​ផ្ទះ​មុន តែ​មិន​ដែល​បាន​សម្រេច​ឡើយ។ នៅ​ថ្ងៃ​កើើត​ហេតុ ជន​សង្ស័យ​បាន​បបួល​ប្ដី​នារី​រងគ្រោះ​ទៅ​ឆ្លុះ​សត្វ​ដូច​សព្វមួយដង តែ​លើក​នេះ​ដើរ​រហូត​ដល់​ព្រៃ​ជ្រៅ ជន​សង្ស័យ​ក៏​នឹក​ឃើញ​ឧបាយ​មួយ ធ្វើ​ជា​ចុក​ជើង ហើយ​សុំ​ត្រឡប់​មក​ផ្ទះ​មុន ពេល​នោះ ពួកម៉ាក​ក៏​មិន​បាន​ឃាត់​ដូច​មុន​ៗ គេ​ក៏​បណ្ដើរ​ឆ្កែ​ឆ្ពោះ​ទៅ​ផ្ទះ​ពួកម៉ាក សំដៅ​ទៅ​រក​ប្រពន្ធ​ពួកម៉ាក (នារី​រងគ្រោះ) ពេល​ទៅ​ដល់​ភ្លើង​មិន​ទាន់​បិទ ហើយ​ឃើញ​ប្រពន្ធ​ពួកម៉ាក​ដេក​លើគ្រែ​ក្នុង​មុង ក៏​មាន​តម្រេក​ចង់​រួម​ភេទ​កើត​ឡើង គួបផ្សំ​នឹង​បំណង​ដែល​ប៉ង​លើ​រូប​នាង​ជាយូរ​ផង​នោះ ជន​សង្ស័យ​ក៏​ដើរ​ចូល​ក្នុង​ផ្ទះ ហើយ​បិទ​ភ្លើង បើក​មុង​ចូល បបោស​អង្អែល​រូប​នាង ដោយ​មិន​មាន​ការ​រើ​បម្រាស់ ជន​សង្ស័យ​ក៏​បើក​ប្រតិបត្តិការ​រហូត​បាន​សម្រេច ហើយ​គេ​ក៏​ចុះ​ពី​លើគ្រែ​ដើរ​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ។​

ជុំវិញ​រឿង​រ៉ាវ​នេះ​មហា​ជន​បាន​សម្ដែង​ក្ដី​ហួសចិត្ត​ថា មិន​គួរ​នារី​រងគ្រោះ​បណ្ដោយ​ឲ្យ​រឿង​នេះ​កើត​ឡើង​លើ​ខ្លួន​បាន​សោះ គួរ​ណាស់​ចេះ​ឆ្ងល់​ថា រវាង​ប្ដី​ខ្លួន​នឹង​អ្នក​ដទៃ​មាន​ក្លិន​ខ្លួន​មិន​ដូច​គ្នា​ដែរ បណ្ដោយ​ឲ្យ​បុរស​កំហូច​នេះ​ឆី​នំ​អាកោរ​រួច​ទើប​សង្ស័យ​ថា​មិន​មែន​ប្ដី ហើយ​ទើប​ប្ដឹង​សមត្ថកិច​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ។​