សែន​ស្ដាយ​ពន់​ពេក! យុវតី​ស្អាត​រៀន​ចប់​ថ្នាក់​ទី ១២ ហើយ​បែរ​ជា​ស្លាប់ – សូម​ចូលរួម​រំលែក​ទុក្ខ​ផង

រូបំ ទុក្ខំ អនិច្ចំ អនត្តា មនុស្ស​កើត​មក​ហើយ​តែង​ស្លាប់​ទៅ​វិញ ជា​ធម្មតា គ្រាន់​តែ​មុន​និង​ក្រោយ។ ការ​ស្លាប់​របស់​សាច់​ញាតិ បាន​ធ្វើ​ឲ្យ​អ្នក​នៅ​រស់​ស្ដាយ​ស្រណោះ អាឡោះអាល័យ​ជា​ពន់​ពេក ជា​ពិសេស​បើ​អ្នក​ស្លាប់​នោះ​វ័យ​ក្មេង​នៅ​ឡើយ។ ចាស់​ពោល​មិន​ខុស​ថា អ្នក​ស្លាប់​ទៅ​ហើយ​មិន​វិល​វិញ​ទេ សល់​នៅ​តែ​កេរ្តិ៍​ឲ្យ​អ្នក​រស់​នឹក។

សំណោក​ត្អូញត្អែរ បង្ហោះ​តាម​រយៈ​សារ​ខ្លី​តាម​គណនី​ហ្វេសប៊ុក​របស់​យុវជន​ម្នាក់​ឈ្មោះ សារ វឿន កាល​ពី​រសៀល​ថ្ងៃទី ១៩ ខែកក្កដា នេះ បង្ហាញ​ពី​មនោសញ្ចេតនា​ស្រណោះ​អាល័យ​យុវតី​ម្នាក់​ដែល​ត្រូវ​ជា​ប្អូន​ស្រី​ខ្លួន អាយុ​ជិត​២០​ឆ្នាំ ដែល​បាន​លា​ចាក​លោក​ទៅ​ដោយ​សារ​ជំងឺ ឈាម​ស ស៊ី​ឈាម​ក្រហម។ នេះ​ជា​ទឹក​ចិត្ត​បងប្រុស ស្រឡាញ់​និង​អាណិត​ប្អូន​ស្រី​ខ្លួន ដែល​បាន​ធ្វើ​មិត្តភក្ដិ​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចូល​រួម​រំលែក​ទុក្ខ ជិត ១០០០​គណនី។ យោង​តាម​សំណួរ​ចម្លើយ​តាម​រយៈ​ខំម៉ិន បាន​ឲ្យ​ដឹង​ថា យុវតី​នេះ ទើបតែ​រៀន​ចប់​ថ្នាក់​ទី ១២។

ខ្លឹមសារ​ទាំងស្រុង​បាន​សរសេរ​ថា «ប្អូន​ស្រី​ដែល​បង​តែងតែ​សរសើរ​ថា ស្អាត​នៅ​ក្នុង​ភូមិ ហើយ​រៀន​ក៏​ពូកែ មិន​គួរណា​ប្អូន​ស្រី​ទៅ​ចោល​បងប្អូន​ក្រុម​គ្រួសារ​ទាំង​នៅ​ក្មេង​ចឹង​ទេ? បង​សោកស្ដាយ​ណាស់»។

សារព័ត៌មាន​ដំណឹង​យប់​មិញ សូម​ចូល​រួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​នេះ​ចំពោះ​ក្រុម​គ្រួសារ​នៃ​សព​និង​សាច់ញាតិ និង​សូម​ប្អូន​ស្រី​បាន​ទៅកាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ។

ទោះ​យ៉ាង​ណា សារព័ត៌មាន​ដំណឹង​យប់មិញ​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​ខាង​លើ​បាន​ឡើយ។ បើ​សាមី​ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​មាន​បំណង​ចង់​បញ្ជាក់​បន្ថែម អង្គភាព​យើង​ខ្ញុំ​រង់ចាំ​ស្វាគមន៍​ដោយ​រីករាយ។