រមូល​ពោះ! យុវជន​ចេះ​ស្រឡាញ់​ស្រី​តាំង​ពី​អាយុ ១៤​ឆ្នាំ​រៀបរាប់​ប្រវត្តិ​ស្នេហ៍​​ខ្លួនឯង

យុវជន​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ La Porng (លោក​ប៉ង់) កាល​ពី​ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ​២០១៧ បាន​សរសេរ​រៀបរាប់​ប្រវត្តិ​ស្នេហ៍​របស់​ខ្លួន ដែល​ខ្លួន​ចាប់​ផ្ដើម​ស្រឡាញ់​នារី​ម្នាក់​តាំង​ពី​ខ្លួន​មាន​អាយុ ១៤​ឆ្នាំ យ៉ាង​លន្លង់លន្លោច។ តែ​សុំ​ចិត្ត​អ្នក Single អាជីព មេត្តា​កុំ​រមូល​ពោះ។ តើ​ពួក​គេ​ពី​នាក់​បាន​ឆ្លងកាត់​ការ​រីករាយ រំភើប និង​ទុក្ខ​សោក​អី​ខ្លះ តាំង​ពី​គេ​ចាប់ផ្ដើម​ស្រឡាញ់​គ្នា​រហូត​ដល់​បច្ចុប្បន្ន​នេះ? ខាង​ក្រោម​នេះ​ជា​សារ​ស្នេហា​ទាំង​ស្រុង៖

និយាយ​តាមត្រង់​ទៅ​ខ្ញុំ​ធ្លាប់​តាម​ញ៉ែ​គាត់​ក្នុង Facebook តាំង​ពី​ 2010 កាល​ណោះ​អាយុ​បើ​គិត​ទៅ​ខ្ញុំ ១៤ឆ្នា បើ​គិត​ឡើង​វិញ​ទៅ​ពេល​ហ្នឹង​មុខ​ក្រាស់​មែន ?​ ហ៊ាន​ chat ទៅ​សួរ​គេ​មាន​សង្សារ​នៅ ហើយ​សុំ​លេខ​ទូរស័ព្ទ​គេ​ទៀត​ តែ​គេ​បង្ហើយ​មួយ​ម៉ាត់​មក​ដាច់​ចង្កេះ​ផឹង​គឺ​ថា “យើង​នៅ​ក្មេង​ណាស់”​ ? ហើយ​ក៏​ឈប់​ឆ្លើយ​តប​អី​ទៀត​ទៅ ?​ តែ​ចុង​ក្រោយ​នៅ​តែ​ជា​និស្ស័យ​ព្រហ្មលិខិត​គេ​ចារ​មក​ត្រូវ​តែ​ឲ្យ​ជួបគ្នា​ទាល់តែ​បាន ?​ គឺ​ថា​ខ្ញុំ​រៀន​អង់គ្លេស​នៅ​ Paññāsāstra ចប់ Level 12 ហើយ​ក៏​ត​មក​រៀន​នៅ​សាលា ACE ឆ្នាំ​២០១២​ធ្វើ​តេស្ដ​បាន​ Level 5 ចូល​រៀន​សាលា​ថ្មី​ថ្នាក់​ដំបូង​ក៏​រៀន​ចំ​ថ្នាក់​ជាមួយ​គ្នា Holy Shit ?​ និយាយ​សង្ខេប​ខ្លីៗ​ព្រោះ​ខ្ញុំ​ធ្លាប់​សរសេរ​រ៉ាយរ៉ាប់​តាំងពី​ Anniversary 3 ឆ្នាំ​តាំង​ពី​ឆ្នាំ 2015​។

និយាយ​រឿង​ពិត​មួយ​ទៀត​ចុះ កាលណោះ​គាត់​ពិត​ជា​ស្អាត​ណាស់ និយាយ​មែន កាល​ហ្នឹង​ពួក​យើង​ត្រូវ​បាន teacher តម្រូវ​ឲ្យ​ធ្វើ​ដៃ​គូរ​សន្ទនា​ពេល​នោះ​គាត់​បាន​ងាក​មក​សួរ​ញុំ (ខ្ញុំ) ហើយ​ពេល​ហ្នឹង​យាយ​ពី​ថា​ខ្ញុំ​មើល​មុខ​គាត់​ឡើង​សឹង​ភ្លឹក «ចុះ​មុខ​អី​ក៏​ស​រលោង​ហ្មត់ខៃ​ម្ល៉េះ!» ចយ​អើយ​ហើយ​ច្រមុះ​ស្រួច​ទៀត​លង់​ម៉ង​ហា៎ ?​ មិន​មែន​បាន​ន័យ​ថា ឥឡូវ​មិន​ស្អាត​ទេ ឥឡូវ​ក៏​នៅ​តែ​ស្អាត​គ្រាន់ តែ​ថា​គាត់​ទ្រលុក​ទ្រលន់​ជាង​មុន​តិច​ព្រោះ​តែ​ញ៉ាំ​ច្រើន​ពេក ??​ (បន្ត) ហើយ​ខ្ញុំ​នឹង​នាង​ក៏​បាន​ស្គាល់​គ្នា​ពី​ពេល​ហ្នឹង រយៈ​ពេល​៥​ថ្ងៃ​ក្រោយ​ពួក​យើង​ក៏​បាន​សារភាព​ក្តី​ស្រលាញ់​ប្រាប់​គ្នា​ទៅវិញទៅមក​រួច​ក៏​ផ្ដើម​រហូត​មក​ដល់​ពេល​នេះ។ បញ្ជាក់​ឡើង​វិញ​បន្តិច កាល​ពី​ចូល​រៀន​ដំបូង​នាង​អត់​ចូលចិត្ត​ខ្ញុំ​ទេ គេ​ថា​ខ្ញុំ​នឹង​មក​រៀន​តែង​ខ្លួន​ដូច​តារា​ ហើយ​ដើរ​ចូល​ថ្នាក់​ម្តងៗ ធ្វើ​មើល​តែ​ថ្នាក់​ហ្នឹង​មាន​តែឯង មិន​ខ្ចី​មើល​មុខ​អ្នក​ណា​ ចុះ​បើ​ចូល​រៀន​ដំបូង​មិន​ទាន់​ដែល​ស្គាល់​អ្នក​ណា​ផង ឲ្យ​ទៅ​រួសរាយ​ដើរ​មើល​មុខ​គេ​ម៉េច តែ​មាន​ណា ចុង​ក្រោយ​ស្អប់​ជំពប់​លើ ?​ កាល​រៀន​ Level 5 ហ្នឹង​ខ្ញុំ​ទៅ​រៀន​ពាក់​ម៉ាស់​រហូត គេ​មិន​ដែល​ស្គាល់​មុខ​ខ្ញុំ​យ៉ាង​ម៉េច​ទេ។ យើង​ចាប់​ផ្តើម​ស្គាល់​គ្នា​នៅ​ថ្ងៃ​ដែល Teacher ឲ្យ​ធ្វើ​ជា​ដៃគូ​សន្ទនា​ហ្នឹង នៅ​ពេល​ដែល​គាត់​បាន​និយាយ​ជាមួយ​ខ្ញុំ​ទើប​គាត់​មាន​អារម្មណ៍​ល្អ​ថា​ខ្ញុំ​មិន​ឆ្មើង​ដូច​គាត់​គិត​ទេ។ ៥​ឆ្នាំ​នេះ​ដែល​ខ្ញុំ​បាន​ស្គាល់​គាត់​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ពិបាក​នឹង​រក​មនុស្ស​ស្រី​ដទៃ​ដែល​អាច​ជំនួស​គាត់​បាន​ណាស់​ ខ្ញុំ​ស្រលាញ់​គាត់​ខ្លាំង​គឺ​ត្រង់​អត្តចរិត​របស់​គាត់ គាត់​តែង​តែ​លើក​ទឹកចិត្ត កែ​លំអ​ខ្ញុំ​ ផ្តល់​កម្លាំងចិត្ត ជាពិសេស​គឺ​ឲ្យ​តម្លៃ​ខ្ញុំ គាត់​ល្អ​គ្រប់យ៉ាង​សម្រាប់​ខ្ញុំ​ទាំង​ស្អាត ទាំង​ឆ្លាត ទាំង​ចេះ​រកស៊ី បារម្ភ​ពី​ខ្ញុំ នាង​មិន​ដែល​ភ្លេច​ខ្ញុំ​ទេ នៅ​ពេល​ដែល​នាង​បាន​ញ៉ាំ​របស់​អ្វី​ឆ្ងាញ់ នាង​តែងតែ​ទិញ​ផ្ញើ​ខ្ញុំ​ជា​និច្ច និយាយ​ទៅ​គឺ​ខ្ញុំ​ជ្រើសរើស​ចំណែក​បេះដូង​មួយ​ដែល​ត្រឹមត្រូវ​បំផុត។

ម្សិល​មិញ​ថ្ងៃ ២៣ ខែ៧ ជា​ថ្ងៃ Anniversary ពួក​យើង​ហើយ​ខ្ញុំ​ក៏​បាន​រៀបចំ Surprise (ធ្វើឲ្យ​ភ្ញាក់ផ្អើល រំភើប​ចិត្ត) គាត់​បន្តិចបន្តួច ព្រោះ​ថា​ខ្ញុំ​មិន​ដែល​បាន​ surprise គាត់​ទេ​នៅ​ក្នុង​ថ្ងៃ Anniversary រាល់​ឆ្នាំ​មាន​តែ​ទិញ Cake ហើយ​ហៅ​មិត្តភក្ដិ​មក​ញ៉ាំ​អី​ធម្មតា​តែ​ប៉ុណ្ណឺង​ ៥​ឆ្នាំ​មក​នេះ​ពួក​យើង​បាន​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន​មក​អស់​ហើយ ពួក​យើង​ក៏​ធ្លាប់​មាន​បទពិសោធន៍​ចែក​ផ្លូវ​គ្នា​ម្តង​ដែរ​កាល​ពី​ឆ្នាំ​មុន ហើយ​ពេល​នោះ​មាន​រយះ​ពេល​៣​ខែ គឺ​ចាប់​ពី​ថ្ងៃ 25 ខែ4 2016។ ថ្ងៃ Anniversary ឆ្នាំ​មុន​ពួក​យើង​មិន​បាន​ឆ្លង​ជាមួយ​គ្នា​ទេ​ ចឹង​បាន​ឆ្នាំ​នេះ​ចង់​ Surprise នាង​ដើម្បី​សង​កាល​ពី​ឆ្នាំ​មុន​ដែល​ធ្វើ​ឲ្យ​នាង​បាន​បាត់បង់​ភាព​កក់​ក្តៅ ហើយ​តាំង​ពី​ពេល​ដែល​ពួក​យើង​បាន​ផ្សះផ្សា​គ្នា​វិញ​ ពួក​យើង​ក៏​ព្យាយាម​កែ​ចំនុច​អវិជ្ជមាន​របស់​យើង​រៀងខ្លួន សុខចិត្ត​ធ្វើ​ចាញ់ ចេះ​អត់​ឱន​ អធ្យាស្រ័យ ស្តាប់​ហេតុ​ផល​គ្នា​ ឈ្លោះ​គ្នា​ម៉ា​ភ្លែតៗ ហើយ​និយាយ​គ្នា​ធម្មតា​ដូច​គ្មាន​រឿង​អ្វី​កើត​ឡើង មិន​ទុក​គ្នា​ចោល រាល់​ថ្ងៃ​ត្រូវ​តែ Call និង chat សួរ​សុខ​ទុក្ខ​គ្នា​ជា​ប្រចាំ​អ្វីៗ​ទាំងអស់​នេះ​គឺ​ចាំបាច់​បំផុត​ដើម្បី​ថែរក្សា​ក្តី​ស្រលាញ់​មួយ​នេះ។ ពួក​យើង​បាន​ស្គាល់​រសជាតិ​នៃ​ការ​បាត់បង់​គ្នា​ម្តង​រួចហើយ​ ដូច្នេះ​យើង​មិន​ចង់​ស្គាល់​វា​ជា​លើក​ទី​ពីរ​ទេ។ ចុង​ក្រោយ​ចង់​និយាយ​ថា Happy Anniversary 5 year oun somlanh អរគុណ​សម្រាប់​ក្តី​ស្រលាញ់​ដ៏​ធំធេង​មួយ​នេះ ​ ❤️️????