ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​រថយន្ដ​ចត​ចោល ផុង​លលាដ៏​ក្បាល​ស្លាប់

ស្រុក​ខ្សាច់​កណ្ដាល​៖ រថយន្ត​ខាង​លើ​បាន​ចត ទុក​ចោល​នៅ​លើ​ចញ្ចើម​ផ្លូវ​មិន​បាន​ដាក់​សញ្ញា​ជា​សម្គាល់​និង​មិន​បាន​បើក​ភ្លើង​ស៊ី​ញ៉ូ​បណ្ដា​ល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​បុក​ពី​ក្រោយ បណ្ដាល​ឲ្យ​ស្លាប់ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ថ្ងៃ​ទី​២៨​.០៧​.២០​១៧​វេលា​ម៉ោង​១៩.​៥០​នាទី​នៅ​លើ​កំណាត់​ផ្លូវ​ខេត្ត​381​ចំណុច​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ។​

ជន​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ធី​ ផល្លី​ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​ព្រែក​តាទន់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ។
មុន​ពេល​កើត​ហេតុ រថយន្ត​ខាង​​លើ​​បាន​ចត​ទុក​ចោល​នៅ​លើ​ចញ្ចើម​ផ្លូវ​មិន​បាន​ដាក់​សញ្ញា​ជា​សម្គាល់​និង​មិន​បាន​បើក​ភ្លើង​ស៊ី​ញ៉ូ​សម្រាប់​ជា​សញ្ញា ស្រប​ពេល​នោះ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​AWAEV​ពណ៌​ស​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ​បើក​បរ​នៅ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​បាន​បុក​រថយន្ត​ម៉ាក​HYUDAI ពណ៌​ខៀវ​ប្រភទ​ដឹក​ទំនិញ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​3B-3988​ពី​ក្រោយ​បណ្ដាល​ឲ្យ​ផុង​លលាដ៏​ក្បាល​ផ្នែក​ខាង​មុខ​បណ្ដាល​ឲ្យ​​ស្លាប់​នៅ​កន្លែង​កើត​ហេត ។​

សព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ពិនិត្យ​និង​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ។ ចំណែក​វត្ថុ​តាង​ទាំង​២​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការ​នគរ​បាល​ស្រុក ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ៕