ព្រះ​អើយ! ទើប​អាយុ​ជាង​១​ខួប ត្រូវ​ឡាន​ដឹក​ដី​កិន​ស្លាប់​ស្រស់​ៗ (មាន​វីដេអូ)

យោង​ប្រភព​ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Soung Sam បាន​បង្ហោះ​រូបភាព វីដេអូ និង​ខ្លឹម​សារ​កាល​ពី​រសៀល​ថ្ងៃ​ទី ៩ ខែសីហា ឆ្នាំ​២០១៧​នេះ​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​អាយុ​ទើប​ជាង​មួយ​ខួប ត្រូវ​បាន​ឡាន​ដឹក​ដី ១​តោន​កន្លះ កិន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ខណៈ​ពេល​ចូល​ចាក់​ដី​ក្រោម​ផ្ទះ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩​និង​៣០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល ស្ថិត​នៅ​ផ្លូវ​លំ ភូមិ​ព្រែក​តាឡុង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។

សារព័ត៌មាន​ដំណឹង​យប់​មិញ​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​ខាង​លើ​នេះ​បាន​ទេ​នៅ​ពេល​នេះ។