ឃាត់​ខ្លួន​បាន​ហើយ ឃាត​ក​វាយ​សម្លាប់​គេ​និង​ត្បូង​ចប

ខេត្តកំពង់ចាម : កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០​១៧ ប្រទះ​ឃើញ​បុរស​ម្នាក់​​ស្លាប់​​នៅ​ចំការ​កៅ​ស៊ូ នៅ​​ចំណុច​​ស្ពាន​​ទី​២ ស្ថិត​ក្នុង​​ភូមិ​​ទួល​សំបួរ.ឃុំ​​ទួល​​សំបួរ.ស្រុក​​ស្ទឹង​ត្រង់។

ជនរ​ង​គ្រោះ​​ឈ្មោះ ភី បូរិទ្ធ ហៅ​ព្រែក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​​ទីលំ​នៅ​​ភូមិ ចេក​ជ្វា ឃុំ​​ព្រែក​កក់.ស្រុក​​ស្ទឹង​ត្រង់ បច្ចុប្បន្ន​​មក​ស្នាក់​នៅ​​ធ្វើ​ក​ម្មករ​​ជៀរ​​ជ័រ​កៅស៊ូ​​នៅ​ចំណុច​កើត​ហេតុ​​ខាង​លើ​(បណ្តាល​ឲ្យ​​ស្លាប់​)។ ដោយ​ឡែក​ជន​​សង្ស័យ​​ម្នាក់ ឈ្មោះ​​ម៉េង.ចន្ថា ភេទ​ប្រុស​​អាយុ​22​ឆ្នាំ ស្រុក​កំណើត​​ភូមិ​​តា​អុង.ឃុំ​តា​អុង.ស្រុក​​ចំការ​លើ.បច្ចុប្បន្ន​​មក​​ស្នាក់​នៅ​ធ្វើ​ក​ម្មករ​​ជៀរ​​ជ័​​រកៅ​ស៊ូ​​ នៅ​​ចំណុច​​ស្ពាន​​ទី​2 ភូមិ​ទួល​​សំបួរ ឃុំ​​ទួល​​សំបួរ ស្រុក​​ស្ទឹង​ត្រង់ បាន​រត់​គេច​ខ្លួន​​បាត់​​ទាំង​​គ្រួសារ​​និង​​ម៉ូតូ​១​គ្រឿង​ម៉ាក​C125​ស៊េរី​២០០៤​ឡើង​​តែម ២០០៦ ។

តាម​​ការ​ពិនិត្យ​​របស់​​ជំនាញ​​បច្ចេក​ទេស​សន្និ​ដ្ឋាន​ថា សាក​សព​​បាន​​ស្លាប់​​នៅ​​ចន្លោះ​ម៉ោង​៨​នាទី​​ទៅ​​ម៉ោង​៩​នាទី​​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០​១៧ ពិនិត្យ​​លើ​​សាក​សព​​ឃើញ​​មាន​​ស្នាម របួស​​ផុង​​ឆ្អឹង​​ល​លា​​ដ៏​​ក្បាល​​និង​​ត្រូវ​របួស​​ក្បាល​ជា​ច្រើន​​កន្លែង​ទៀត កន្លែង​កើត​ហេតុ​បន្សល់​ទុក​​នូវ​មាន​​ចប​កាប់​​ចំនួន​១ ផ្លែ​​ដែក​​ប្រឡាក់​ឈាម រហូត​ដល់​​ម៉ោង​៧ថ្ងៃ​ខែ​ដដែល បាន​ឃាត់​ខ្លួន​​ជន​សង្ស័យ​​បាន នៅ​​ចំណុច​​ភូមិ​​លាវ ឃុំ​ក្រវ៉ា ស្រុក​​បារាយណ៍ ខេត្ត​កំពង់ធំ ហើយ​ជន​សង្ស័យ​​ត្រូវ​បាន​​បញ្ជូន​មក​​ស្នង​​ការ​នគរ​បាល​​បន្ត​​នីតិ​​វិធី ៕