មេត្តា​ជួយ Share ផង! ដំណឹង​បាត់​ប្អូន​ប្រុស ភិនភាគ​ដូច​រូប​ថត

ហ្វេសប៊ុក​ជា​បណ្ដាញ​សង្គម​ដ៏​មាន​ប្រយោជន៍​បើ​បង​ប្អូន​ជួយ Share គ្នា។ កន្លង​មក​បណ្ដាញ​សង្គម​មួយ​នេះ​បាន​ជួយ​ឲ្យ​ញាតិមិត្ត​ដែល​បាន​បែក​គ្នា​បាន​ជួបជុំ​គ្នា​វិញ។ ដូច្នេះ​សូម​បងប្អូន​មេត្តា​ជួយ Share រក​ប្អូន​ប្រុស​ម្នាក់​នេះ​ឲ្យ​បង​ប្អូន​គេ​បាន​ជួបជុំ​គ្នា​ផង។​

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Boy Winter ត្រូវ​ជា​បង​ប្រុស​របស់​ប្អូន​ប្រុស​ដែល​បាត់​ខ្លួន បាន​ប្រាប់​ដំណឹង​យប់មិញតាម​រយៈ​ប្រអប់​សារកាល​ពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី ៩ ខែសីហា​នេះ​​ថា លោក​បាន​បាត់​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ ស៊ីម កក្កដា អាយុ ១៤​ឆ្នាំ ដែល​មាន​ភិនភាគ​ដូច​ក្នុង​រូបថត​ខាង​ក្រោម។ ការ​បាត់​ខ្លួន​នេះ​មាន​រយៈ​ពេល ១១​ថ្ងៃ​ហើយ​គិត​មក​ត្រឹម​ថ្ងៃ​នេះ។

ម្ចាស់​គណនី​ខាង​លើ​បាន​ឲ្យ​ដំណឹង​យប់មិញ​ដឹង​តាម​រយៈ​ទូរសព្ទ​ថា ប្រុស​ដែល​បាត់​ខ្លួន​តែងតែ​មក​ពី​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ព្រៃវែង​មក​លេងគ្រួសារ​​បង​ម្ចាស់​គណនី​ហ្វេស​ប៊ុក Boy Winter នៅ​ភ្នំពេញ។ កាល​ពី​ថ្ងៃ​ទី ៣០ ខែកក្កដា ឆ្នាំ​២០១៧ ប្អូន​ប្រុស​លោក​ក៏​បាន​សុំ​ម្ដាយ​មក​លេង​គាត់​ដូចសព្វមួយដង តែ​គ្រួសារ​បងប្រុស​នៅ​ភ្នំពេញមិន​បាន​ដឹង​ទេ។ លុះ​៦​ថ្ងៃ​ក្រោយ​មក​ទើប​ម្ដាយ​នៅ​ស្រុក​កំណើត​បាន​ទូរសព្ទ​មក​សួរ​គ្រួសារ​បងប្រុស​នៅ​ភ្នំពេញ តែ​ខាងគ្រួសារ​បង​ប្រុស​នៅ​ភ្នំពេញ​មិន​បាន​ឃើញ​ប្អូនប្រុស​មក​ដក់​ទេ ទើប​នាំ​គ្នា​ឆោឡោ​ថា​បាត់​ប្អូន​ប្រុស។

ដូច្នេះ​បើ​បងប្អូនប្រិយមិត្ត​បាន​ជួប​ប្អូនប្រុស​សូម​មេត្តា​ទាក់ទង​ផ្ដល់​ដំណឹង​តាម​រយៈ​ទូរសព្ទ​លេខ 070-202-662 /​​ 093-​890-199