ក្លឹប​អ្នក​កាសែត​បើក​សិក្ខា​សាលា​ផ្សាព្វ​ផ្សាយ​ស្ដី​ពី ប្រកាស​រួម​ស្តី​ពី​ក្រម​ប្រតិ​បត្តិ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សម្រាប់​ការ​រាយ​ការណ៍​ព័ត៌​មាន​អំពើ​ហិង្សា​លើ​ស្ត្រី

ភ្នំពេញ៖ កាល​ពី​ថ្ងៃ​ទី១១ ខែសីហា ឆ្នាំ២០១៧ អនុ​ប្រធាន​នាយ​ដ្ឋាន​ព័ត៌​មាន​នៃ​ក្រសួង​កិច្ច​ការ​នារី​ បាន​អញ្ជើញ​ចូល​រួម​ផ្សព្វ​ផ្សាយ​ការ ​”​ប្រកាស​រួម​ស្តី​ពី​ក្រម​ប្រតិ​បត្តិ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សម្រាប់​ការ​រាយ​ការណ៍​ព័ត៌​មាន​អំពើ​ហិង្សា​លើ​ស្ត្រី ​” នៅ​ភៅជនីយដ្ឋាន​អ័រ​គីដេ ស្ថិត​នៅ​ផ្លូវ​ប៉ាស្ទ័រ សង្កាត់​ផ្សារ​កណ្តាល​៣ ខណ្ឌ​ដូន​ពេញ ​រាជធានី​ភ្នំពេញ ។

លោក អ្នកស្រី ប៉ែន គន្ធា បាន​ថ្លែង​ថា ប្រសិន​បើ​យើង​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​វិជ្ជ​មាន​មាន​ន័យ​ថា ជួយ​ផ្តល់​វិធី​សាស្ត្រ​ ឬ​ដំណោះ​ស្រាយ ដើម្បី​ឲ្យ​បុរស​ជា​គោល​ដៅ​ដែល​បង្ក​អំពើ​ហិង្សា​បាន​យល់​ដឹង​អំពី​ទោស​ទាន់​ដែល​បង្ក​ដោយ​ខ្លួន ដើម្បី​ស្វែង​យល់​បន្ថែម​ពី​តម្លៃ​របស់​ស្ត្រី កុមារ និង​បុរស​មាន​សិទ្ធិ​ស្មើរគ្នា​ចំពោះ​មុខ​ច្បាប់ និង​ការ​រស់​នៅ​ក្នុង​សង្គម​ជាតិ​ទាំង​មូល។

លោក​ស្រី ប៉ែន គន្ធា បាន​បញ្ជាក់​ថា ប្រសិន​បើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចុះ​ផ្សាយ​នូវ​ព័ត៌​មាន​មិន​ពិត មិន​ឲ្យ​តម្លៃ​ទៅ​លើ​សង្គម​ពិសេស​មិន​បាន​អប់រំ​លើក​កម្ពស់​​តម្លៃ​ស្ត្រី និង​កុមារ​ជា​បញ្ហា​គ្រោះ​ថ្នាក់​ដ៏ធំ​ដែល​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​ក្នុង​សង្គម​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​នាំ​ឲ្យ​ការ​គោរ​ព​សិទ្ធិ​មនុស្ស មាន​ភាព​មិន​ស្មើរ​គ្នា ធ្វើ​ឲ្យ​បង់​តម្លៃ​របស់​ខ្មែរ​នៅ​ក្នុង​សង្គម​កម្ពុជា ។​

លោក​ស្រី ប៉ែន គន្ធា អនុ​ប្រធាន​​នាយ​ដ្ឋាន​​ព័ត៌​មាន នៃ​ក្រសួង​កិច្ចការ​នារី​បាន​លើក​ឡើង​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មាន​សារ​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ចូល​រួម​កាន់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី​ព្រោះ​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គឺ​ជា​ផ្នែក​មួយ​ដែល​មាន​ឥទ្ធិ​ពល​លើ​ការ​ផ្លាស់​ប្តូរ ឥរិយា​បទ​របស់​អ្នក​មើល និង​អ្នក​ទស្សនា ៕