ជួយ Share ផង ឲ្យ​សប្បុរស​ជន​ឃើញ! លោក​យាយ​អាយុ ៨៦​ឆ្នាំ ពិការ​ជើង​សង​ខាង (មាន​វីដេអូ)

ខេត្ត​ព្រៃវែង៖ លោក​យាយ​ម្នាក់​រស់​នៅ​យ៉ាង​លំបាក​នៅ​ស្រុក​ស្រែ​ជន​បទ ព្រោះ​តែ​មាន​វ័យ​ជរា​ណាស់​ទៅ​ហើយ ពិការ​ជើង​ទាំង​សង​ខាង ហើយ​ថែម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​ផង។ ក្នុង​វ័យ ៨៦ ឆ្នាំ លោក​យាយ​មាន​កូន​ស្រី​​ម្នាក់​មាន​វ័យ ៥៧​ឆ្នាំ ដែល​នៅ​ចាំ​មើល​ថែ​លោក​យាយ​ប្រចាំ​ថ្ងៃ។ ដោយ​រវល់​ចាំ​មើល​ថែ​និង​ចិញ្ចឹម​លោក​យាយ កូន​ស្រី​គាត់​មិន​អាច​ចេញ​ទៅ​ប្រកប​របរ​អ្វី​បាន​ឡើយ។ សព្វថ្ងៃ​ពីរ​នាក់​ម្ដាយ​កូន​វ័យ​ចំណាស់​នេះ រស់​ដោយសារ​ការ​ហុច​ចំណី​អាហារ​ពី​អ្នក​ជិត​ខាង​តែ​ប៉ុណ្ណោះ។

រឿង​ដែល​គួរឲ្យ​ខ្លោច​ចិត្ត​មួយ​ទៀត​នោះ លោក​យាយ​ហាក់​អស់​សង្ឃឹម​នឹង​ការ​រស់​នៅ​យូរ​អង្វែង​ទៀត​ហើយ ហើយ​បានឲ្យ​ទិញ​ក្ដារ​សម្រាប់​ធ្វើ​មឈូស​រួច​ហើយ។ លោក​យាយ​ខាង​លើ​ឈ្មោះ ឥដ្ឋ រស់​នៅ​ភូមិ​ជួរ​ផ្អាវ ឃុំ​ដូន​កឹង ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង។ នេះ​បើ​យោង​តាម​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Ellie Jet បាន​បង្ហោះ​កាល​ពី​រសៀល​ថ្ងៃ​ទី ២៥ ខែសីហា ឆ្នាំ​២០១៧​នេះ។ ម្ចាស់​គណនី​បាន​បង្ហោះ​ខ្លឹមសារ​ទាំង​ស្រុង​យ៉ាង​ដូច្នេះ​ថា៖

លោកយាយ ឥដ្ឋ មាន​អាយុ 86ឆ្នាំ លោក​យាយ​ពិការ​ជើង​ទាំង​ពីរ និង​មាន​ជំងឺ​ប្រចាំ​កាយ រស់​នៅ​ក្នុង​ជីវភាព​បាន​ព្រឹក​ខ្វះ​ល្ងាច ជា​មួយ​កូន​ស្រី​អាយុ 57ឆ្នាំ ចំណែក​កូន​ស្រី​មិន​អាច​ទៅ​ធ្វើការ​រកស៊ី​កើត​ទេ ព្រោះ​នៅ​មើល​ថែ​លោក​យាយ អ្នក​មីង​បាន​ប្រាប់​ថា រាល់​ថ្ងៃ​បាន​អ្នក​ជិត​ខាង​ជួយ​បន្តិចបន្តួច​គ្រាន់​នឹង​រស់ លោក​យាយ​ក៏​មិន​សង្ឃឹម​រស់​បាន​យូរ​ទៀត​ដែរ ព្រោះ​គាត់​បាន​ឲ្យ​ទិញ​ក្ដារ​សម្រាប់​ធ្វើ​មឈូស​រួច​ហើយ។ លោក​យាយ​រស់​នៅ​ភូមិ ជួរ​ផ្អាវ ឃុំ​ដូន​កឹន ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង សង្ឃឹម​ថា​បង​ប្អូន​ជួយ​លោក​យាយ​ទៅ​តាម​លទ្ធភាព ដើម្បី​អោយ​លោក​យាយ​មាន​អាហារ​ហូប​គ្រប់គ្រាន់។ ???????? ។ ​លេខទំនាក់ទំនង 0966266635

អាស្រ័យ​ហេតុ​នេះ​សូម​បងប្អូន​មេត្តា​កុំ​មើល​នឹង​ភ្នែក បើ​អាច​ជួយ​គាត់​បាន​សូម​មេត្តា​ជួយ​តាម​លទ្ធភាព​ផង​ចុះ ឬ​អាច​ជួយ Share ដើម្បី​ឲ្យ​សប្បុរស​ជន​បាន​ឃើញ​និង​ជួយ​គាត់​ផង។ សូម​អរគុណ​បងប្អូន​ប្រិយមិត្ត​ទុក​ជា​មុន៕