ទើប​ចេញ​ពី​ពន្ធ​នាគារ​ពី បទ​លួច ចេញ​មក​វិញ​លួច​ទៀត​ជា​ដ​ដែល

ស្រុក​កៀន​ស្វាយ​៖ បុរស​២​នាក់​បាន​ធ្វើ​សកម្ម​ភាព​លួច​សាច់​មាន់​និង​សាច់​ទា​របស់​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មក​ធ្វើ​ការ​សាក​សួរ​កាល​ពី​ថ្ងៃ​ទី ២២ ខែ​កញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​២១ និង​៣០​នាទី ចំណុច​ផ្សារ​គគីរ ភូមិ​គគីរ​ឃុំ​គគីរ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តា​ល ។

ជន​សង្ស័យ​មាន​គ្នា​២​នាក់ ទី១-​ឈ្មោះ ជុំ សារ៉ន ភេទប្រុស អាយុ ៣១ឆ្នាំ ជន​ជាតិ ខ្មែរ មុខ​របរ​មិន​ពិ​ប្រាក​ដ មាន​លំ​នៅ​ ភូមិ​កោះ​បៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត​កណ្តា​ល​(ឃាត់​ខ្លួន​)។ និង​ទី២-ឈ្មោះធី ព្រួញ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកោះបៀ ឃុំគ​គីរ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល (ឃាត់ខ្លួន)។

ដោយ​ឡែក​ជន​រង​គ្រោះ​ឈ្មោះ លឹម សាវុន ភេទស្រី អាយុ៣៨ ឆ្នាំ​ ជនជាតិក ខ្មែរ មុខ​របរ​លក់​ដូរ​សាច់​មាន់​និង​សាច់​ទា​មាន​លំ​នៅ​ភូមិ​ទួល​ក្រ​បៅ ឃុំ​គគីរ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តា​ល ។

សមត្ថកិច្ច​ដក​ហូត​បាន​វត្ថុ​តាង​រួម​មាន៖
ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​វីវ៉ា​ស៊េរី​២០០៣​ពណ៌ខ្មៅ​ពាក់​ស្លាក​លេខភ្នំពេ​ញ​1E.0386,ទូរសព្ទ័​ដៃ​មួយ​គ្រឿង​ម៉ាក​NOKIAអុិនចុច​ពិល​ពណ៌​ទឹក​ក្រូច ,​ សាច់មាន់ និង សាច់ ទា ប្រហែល​១០​គីឡូ​ក្រាម​ ។

បើ​តាម​សម្ដី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើត​ហេតុ​កម្លាំង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​គគីរ​ធ្វើការ​ចុះ​ល្បាត​តាម​ភូមិ​សាស្ត្រ​ក្នុង​មូល​ដ្ឋាន​ពេល​ល្បាត​ដល់​ចំណុច​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល ក៏​បាន​ជួប​ជន​សង្ស័យ​២​នាក់​ខាង​លើ​ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក SUZUKI VIVA ពណ៍ ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ 1E 0386 និង​មាន​ដាក់​សាច់​មាន់ និង​សាច់​ទា​នៅ​លើ​តួ ម៉ូតូ​ដោយ​មាន​ការ​សង្ស័យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​គគីរ​ក៏​បាន​ឃាត់ ដើម្បី​សួរ​នាំ​និង​យក​មក​ប៉ុស្តិ៍​សាក​សួរ​បន្ថែម​ទៀត ពេល​នោះ​ជន​សង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារ​ភាព​ថា​ខ្លួន​ទាំង ២​នាក់ ពិត​ជា​បាន​លួច សាច់​មាន់ និង​សាច់​ទា ពី​តូប​ជន​រងគ្រោះ​ខាង​លើ​នៅ​ក្នុង​ផ្សារ​គគីរ​ពិត​ប្រាក​ដ​មែន ។ ​ចំពោះ​វត្ថុ​តាង​សាច់​មាន់​និង​សាច់​ទា សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ប្រគល់​ជូន​ម្ចាស់​វិញ ។

បញ្ចាក់​ថា ជន​សង្ស័យ​ទាំង​២​នាក់​ខាង​លើ​ជា​មុខ​សញ្ញា​លួច​យ៉ាង​សកម្ម​ក្នុង​ភូមិ ។ ចំណែក​ជន​​សង្ស័យ​​ឈ្មោះ ធី ព្រួញ ភេទ​ប្រុស​ជា​មុខ​សញ្ញា​​ទើប​ចេញ​ពី​ពន្ធ​នាគារ​ពី បទលួច ៕