ធ្វើ​​សកម្ម​ភាព​ ឆបោក​​យក​​ដែក​អស់​ជា​ច្រើន​តោន​ ចុងក្រោយ​ជាប់​ខ្នោះ

ភ្នំពេញៈ​ ជន​សង្ស័យ​​៣​នាក់​ ត្រូវ​បាន​សមត្ថ​កិច្ច​​ខណ្ឌ​​ដង្កោ​ ដេញ​​ចាប់​​ឃាត់ខ្លួន​បាន​យក​ទៅ​សាក​សួរ​ បន្ទាប់​​​ពី​​ជនសង្ស័យ​ទាំង​នោះ​ បានធ្វើ​សកម្ម​ភាព​ ឆបោក​យក​ដែក​អស់​ជា​ច្រើន​តោន​ ហេតុ​ការណ៍​​ឃាត់​ខ្លួន​ ជន​សង្ស័យ​ទាំង​​នោះ​​បាន​​នៅ​វេលា​​ម៉ោង​ ៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​​២៨​ ខែ​កញ្ញា​ ឆ្នាំ​​២០១៧​ ជិ​ត​​និង​ក្រុម​ហ៊ុន​ ម៉ាសើដេស​ ផ្លូវ​៦០ម៉ែត្រ​ ភូមិ​ទួល​រការ​ សង្កាត់​ចាក់​អង្រែក្រោម​ ខណ្ឌ​មានជ័យ​ ។

ជន​សង្ស័យ​​ខាង​​លើ​​សមត្ថកិច្ច​អោយ​ដឹង​ឈ្មោះ​ថា​
​១.មាន​ឈ្មោះ​ លាត់ ឌី ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបប​ ជាងសំណង់ ភូមិ២​សង្កាត់ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ
២.មាន​ឈ្មោះ​ វី​ ម៉ាត់លី ភេទប្រុស​ ជន​ជាតិ​ខ្មែរ​​ឥស្លាម​ អាយុ២៤​ ឆ្នាំ​ អ្នកនេសាទ ស្នាក់​នៅ​សង្កាត់ជ្រូយចង្វា ខណ្ឌ​ជ្រោយចង្វា
៣.មាន​ឈ្មោះ​ កូប​ ម៉ាស់​ម៉ូត​ ភេទប្រុស​ ជនជាតិខ្មែរ​ឥស្លាម​ អាយុ៣៣​ មុខរបរ នេសាទ​ ដកហូត​ម៉ូតូ​មួយគ្រឿង​ ម៉ាក​ PCX ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GI 7077
ចំណែក​​ជន​រងគ្រោះ​ដែល​ជាម្ចាស់ដែក​ មាន​ឈ្មោះ​ គ្រី​ លេងស្រេង ភេទប្រុស​ អាយុ៣៦ឆ្នាំ​ មុខរបប​ លក់គ្រឿងសំនង់​ ស្នាក់​នៅ​ភូមិ​ក្រាំង​ពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

​តាមសម្តី​សមត្ថកិច្ច​ ខណ្ឌដង្កោ​បាន​អោយ​ដឹង​ថា​ មុន​​និង​​ឈាន​​ទៅ​​ដល់​​ការ​​ឃាត់​ខ្លួន​ជន​សង្ស័យ​​ខាង​លើ​ សមត្ថកិច្ច​បាន​ទទួល​ដំណឹ​ង​​តាម​​ទូរសព័្ទ​ ពី​​ជន​រងគ្រោះ​ ជា​ម្ចាស់​ដេ​ប៉ូ​ ល​ក់​គ្រឿង​សំណង់​ថា​មាន​ ជន​សង្ស័យ​​ខាង​​​លើ​ បាន​ធ្វើ​​សកម្ម​ភាព​ឆបោក​​ដែក​ មួយ​​រថយន្ត​យក​ទៅ​​លក់​បាត់​ហើយ​ លឺ​ដូច​នេះ​​ពួក​គាត់​ជា​កម្លាំង​​ព្រហ្ម​ទណ្ឌ​ បាន​យក​លេខ​​ទូរសព័្ទ​ ជន​សង្ស័យ​​ពី​ជន​រងគ្រោះ​ ដើម្បី​​ព្យាយាម​ទំនាក់​ទំនង​​តាម​​ជំនាញ​របស់​ពួក​គាត់​ រហូត​បាន​តំរុយ​​ពី​​សង្ស័យ​​ដែល​​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំនើរ​តាម នៅ​២១៧​​និង​​និយាយ​​ទូរសព័្ទ​​ជា​មួយ​សមត្ថ​កិច្ច​ផង​នោះ​ ដោយ​ឃើញ​​ភិន​ភាគ​ច្បាស់​លាស់​ សមត្ថកិច្ច​បាន​បើក​​រថយន្ត​​ដេញ​តាម​ឃាត់​​អោយ​​ជន​​សង្ស័យ​​អោយ​ឈប់​ តែ​ជន​សង្ស័យ​​ទាំង​​នោះ​​ហាក់​​បី​ដូច​​ជា​ដឹង​ខ្លួន​ បាន​បន្ថែម​ល្បឿន​​ម៉ូតូ​​បើក​​រត់​គេច​ខ្លួន​ រហូត​​ដល់​ ជិត​និង​​ក្រុមហ៊ុន​ ម៉ាសើដេស​ ផ្លូវ​៦០ម៉ែត្រ​ ភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែក្រោម​ ខណ្ឌ​មាន​ជ័យ​ ជន​សង្ស័យ​​បាន​ផ្តួល​ម៉ូតូ​ ដើម្បី​​រត់​គេច​គេច​ខ្លួន​​តែ​ត្រូវ​បាន​​សមត្ថកិច្ច​ ដេញ​​ឃាត់​​ខ្លួន​បាន​​ជន​សង្ស័យ​​ទាំង​​៣​នាក់​ ព្រម​ទាំង​​ម៉ូតូ​មួយ​គ្រឿង​ យក​ទៅ​​សាក​សួរ​​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​​ដង្កោ​ នៅ​ពេល​​សមត្ថកិច្ច​​សាក​សួរ​ជន​សង្ស័យ​ទាំង​​នោះ​​បាន​សារ​ភាព​ថា​ ពួក​គេ​ពិត​ជា​បាន​ ធ្វើ​​សកម្មភាព​ ឆបោក​​ពី​ជន​រង​គ្រោះ​ពិត​ប្រាកដ​​មែន​ ហើយ​​ដែក​​ទាំង​​នោះ​ គឺ​​ពួក​បាន​យក​ទៅ​​លក់​ នៅ​កន្លែង​​ទិញ​​អេត​ចាយ​ នៅ​សង្កាត់​​ដង្កោ​ ខណ្ឌ​ដង្កោ​ បាន​លុយ​​ជាង​៣០០​ដុល្លារ​ ដើម្បី​​យក​មក​ចែក​គ្នា​ ។

ក្រោយ​​ពេល​​កើត​ហេតុ​ ជន​រងគ្រោះ​បានមក​ដាក់​​ពាក្យ​​បណ្តឹង​​នៅ​​អធិការដ្ឋាន​ខណ្ឌ​​ដង្កោ​ ចំណែក​ជន​សង្ស័យ​​ត្រូវ​​បាន​សមត្ថកិច្ច​កសាង​សំណូម​រឿង​​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។