គ្រាន់​តែឮ​សម្លេង​ប្រឹបៗ​នៅ​ក្រោយ​ផ្ទះ ប្រពន្ធ​​​ស្ទុះ​ទៅ​​​បើក​​​ភ្លើង​​​ស្រាប់​​តែ…..

ស្រុក​មុខ​កំពូល​: បុរស​ម្នាក់​បាន​ធ្វើ​អត្ត​ឃាត​ចង.ក​សម្លាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០១​ខែ​តុលា​ឆ្នាំ​២០១៧ វេលា​ម៉ោង​០៥:០៣​នាទី ចំណុច​ក្នុង​បន្ទប់ ដេក​ជន​រងគ្រោះ​ភូមិ​ព្រែក​យាយ​ហ៊ិន​ទី​២ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខ​កំពូល ខេត្ត​កណ្តា​ល ។

ជន​រងគ្រោះ​ឈ្មោះ​ស៊ុម សាត់ ភេទប្រុស អាយុ​៦៨​ឆ្នាំ​នៅ​ភូមិ​ព្រែក​យាយ​ហុិន​ទី​២ ឃុំឬស្សី​ជ្រោយ​ ស្រុក​មុខ​កំពូល ខេត្តកណ្ដាល ។

បើ​តាម​សម្ដី​របស់​ឈ្មោះ​លន់ អាន ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​សព​បាន​បំភ្លឺ​ថា កន្លង​មក​រយៈ​ពេល​ប្រហែល​០២​ខែ​មក​ហើយ​ដែល​ជន​រង
គ្រោះ​បាន​ធ្វើ​ការ​វះ​កាត់​ភ្នែក​ដុះ​កន្ទុយ​ថ្លែន និង​មាន​ជំងឺ​សសៃ​រប្រសាទ​ប្រហែល​១​ខែ​មក​ហើ​យ ក្រោយ​ពី​ធ្វើ​ការ​វះ​កាត់​ភ្នែក​រួច ភ្នែក​ជន​រងគ្រោះ​មើល​មិន​ច្បាស់ ហើយ​ជន​រងគ្រោះ​បាន​ប្រាប់​ប្រពន្ធ​និង​កូន​ថា ពិបាក​មើល​ណាស់ បើ​ភ្នែក​មើល​មិន​ឃើញ​ទេ កុំ​អោយ​កូន​ពិបាក​ដោយ​សារ​អញ លុះ​ដល់​ថ្ងៃ​ទី​០១​ខែ​តុលា​ឆ្នាំ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ប្រពន្ធ​ជន​រងគ្រោះ​ដេក​លើ​គ្រែ​ក្រោម​ផ្ទះ​ចាំ​មើល​ជន​រង​គ្រោះ ចំណែក​ជន​រងគ្រោះ​ដេក​លើ​ប៉ៅ​អីុ​ក្បែរ​បន្ទប់​ទឹក​កណ្តាល​ផ្ទះ នៅ​ពេល​នោះ​ប្រពន្ធ​ជន​រងគ្រោះ​បាន​លឺ​សំឡេង​ប្រឹបៗ​នៅ​ក្រោយ​ផ្ទះ ប្រពន្ធ​ជន​រងគ្រោះ​ក៏​បាន​ស្ទុះ​បើក​ភ្លើង​ក្នុង​ផ្ទះ​មើល​មិន​ឃើញ​ជន​រងគ្រោះ​ក៏​ដើរ​រក​មើល​ស្រាប់​តែ​ឃើញ​ជន​រងគ្រោះ​បាន​ចង.ក សម្លាប់​ខ្លួន​នឹង​ក្រម៉ា​ត ​ជាមួយ​ស្រោម​ខ្នើយ​អោប​ពណ៌​ក្រហម​ស​និង​ស្រោម​ខ្នើយ​អោប​ពណ៌​ទឹក​ប៊ិច​លាយ​ស​ជាប់​និង​ផ្ទោង​ក្នុង​បន្ទប់​ទឹក​ក្នុង​ផ្ទះ ឃើញ​ដូច្នោះ​ប្រពន្ធ​ជនរងគ្រោះ​និង​កូន​ស្រី​ឈ្មោះ​សាន ចាន់ធា យក​កាំបិទ​កាត់​​ចំណង​ហើយ​លើក​ជនរងគ្រោះ​យក​មក​ដាក់​ក្នុង​ផ្ទះ​ធ្វើ​បុណ្យ​ ។​

ក្រោយ​ពេល​ពិនិត្យ​សព​រួច​បញ្ជាក់​ថា ជនរង​គ្រោះ​ពិត​ជា​បាន​ចង.ក​សម្លាប់​ខ្លួន​ប្រាកដ​មែន ចំណែក​សាក​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​តាម​ប្រពៃណី ។