ជួយ Share ! នារី​ម្នាក់​ជិះ​ម៉ូតូ​បញ្រ្ចាស់​ផ្លូវ​លើ​ស្ពាន​អាកាស​៥​មករា រថយន្ដ​បុក​ដាច់​ដៃ​នឹង​ដាច់​ជើង​ម្ខាង​បាត់

ភ្នំពេញ​៖ នារី​ម្នាក់​បាន​បាក់​ដៃ នឹង​ដាច់​ជើង​ម្ខាង​បាត់​តែ​ម្តង បន្ទាប់​ពី​ជិះ​ម៉ូតូ​បញ្រ្ចាស់​ផ្លូវ​លើ​ស្ពាន​អាកាស​៥​មករា ត្រូវ​បាន​រថយន្ត Range Rover ស៊េរី​ទំនើប​ដែល​បើក​ដោយ​បុរស​ម្នាក់​មក​ដល់​បុក​ពេញ​ទំហឹង ហេតុការ​ណ៍​​នេះ​បាន​កើត​ឡើង​កាលពី​ម៉ោង​១២និង​០០​នាទី​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួល​គោក ។

បន្ទាប់​ពី​បុក​ហើយ​នារី​រងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗផងដែរ ចំណែ​កអ្នក​បើកបរ​បាន​រត់​គេច​ខ្លួន​បាត់​ពី​កន្លែង​កើត​ហេតុ។​ក្រោយ​កើត​ហេតុ​វត្ថុ​តាង​ទាំង​២ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ទួល​គោក​ចុះ​មក​វា​ស់​វែង នឹង​ស្ទួច​យក​ទៅ​រក្សារ​ទុក​ដើម្បី​រង់​ចាំ​ដោះ​ស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕